អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទៅបំពេញទស្សនកិច្ចការងារនៅស្រុក Phuc Tho
20/02/2016 08:31
(VOVworld)-នាព្រឹកថ្ងៃទី២០កុម្ភៈអនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនានិងបំពេញការងារនៅស្រុក Phuc Tho

អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញបំពេញ ទស្សនកិច្ចកាងារនៅខេត្ត Phuc Tho (VOVworld)-នាព្រឹកថ្ងៃទី២០កុម្ភៈអនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនានិងបំពេញការងារនៅស្រុក Phuc Tho ទីក្រុងហា ណូយ។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើរថ្នាក់ដឹកនាំក្រុង ហាណូយនិងស្រុក Phuc Tho ច្បាមជាប់គោលដៅកសាងជនបទថ្មី។ អនុប្រធាន រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ទទួលបានបទដ្ឋាន ជនបទថ្មីគឺពោរពេញទៅដោយការលំបាក ប៉ុន្តែដើម្បីពង្រីកបានបទដ្ឋាននេះ គឺ រណសិរ្សមាតុភូមិនិងអង្គការសមូហភាពទូទាំងប្រទេសត្រូវរួមសហការគ្នាសំដៅ បំពេញល្អភារកិច្ចដ៏លំបាកលំបិននេះ។ អនុប្រធានរដ្ឋសភាបានមានប្រសាសន៍ ទៀតថា អ្វីៗជាការលំបាកនិងមិនទាន់ធ្វើល្អនោះ គឺស្ថាប័ននានានៅស្រុក Phuc Tho ត្រូវ ស្រាវជ្រាវដាក់ចេញគោលគំនិតដើម្បីជំនះពុះពារ ព្រមទាំងបង្កើតបរិយា កាស ងាយស្រូលសម្រាប់អង្គភាពអាជីវកម្មមកវិនិយោគធ្វើអាជីវកម្ម។ លោកស្រី Nguyen Thi Kim Ngan មានបំណងថា បក្សភាគ រដ្ឋអំណាចនិងប្រជាជនត្រូវ សាមគ្គី ប្រឡងប្រណាំងធ្វើផលិកម្ម កសាងជនបទថ្មី ដើម្បីជីវភាពរស់នៅរបស់ ប្រជាជននៅស្រុក Phuc Tho កាន់តែមានជីវភាពសម្បូធូធារពីមួយថ្ងៃទៅមួយថ្ងៃ៕
Related







