អនុប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan ទទួលជួបសន្ទនាជាមួយគណៈប្រតិភូសន្និសីទប្រជាជនអាស៊ាន – ចិន
18/08/2012 08:14
នារសៀលថ្ងៃទី ១៧ សីហានៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូដែលចូលរួម សន្និសីទបណ្ដាអង្គការមិត្តភាពប្រជាជនអាស៊ាន – ចិនលើកទី ៧ នៅវៀតណាម ។

នារសៀលថ្ងៃទី ១៧ សីហានៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូដែលចូលរួម សន្និសីទបណ្ដា អង្គការមិត្តភាពប្រជាជនអាស៊ាន – ចិនលើកទី ៧ នៅវៀតណាម ។ អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងរដ្ឋសភានិងប្រជាជន នៃប្រទេសទាំង ២ វៀតណាម–ចិន។ វៀតណាមវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ល្អ ប្រសើក្នុងទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភានៃបណ្ដាប្រទេសជា សមាជិកអាស៊ាន។ អនុប្រធាន រដ្ឋសភា Nguyen Thi Kim Ngan មានគោលបំណងថា៖ ក្នុងរយៈពេលខាងមុខ រដ្ឋសភានៃបណ្ដាប្រទេសអាស៊ានបន្តជំរុញនិងបង្កើនសហការ សំដៅទទួលបាន សម្លេងរួមនៅបណ្ដាវេទិការអន្តរសភាក្នុងតំបន់និងលើពិភពលោកឲ្យ ខ្លាំក្លាថែម ទៀត៕
Related
More




