អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាគណៈបក្ស FMLN El Salvador
08/05/2015 09:45
(VOVworld) - នារសៀលថ្ងៃទី៧ ឧសភា នៅរដ្ឋធានី ហាណូយ អនុប្រធានរដ្ឋ សភាវៀតណាមលោកស្រី Tong Thi Phong បានទទួលជួបសន្ទនាជាមួយលោក Medardo Gonzalez អគ្គលេខាគណៈបក្សរណសិរ្ស រំដោះប្រជាជាតិ Farabundo Marti (FMLN) របស់ប្រទេស El Salvador។

(VOVworld) - នារសៀលថ្ងៃទី៧ ឧសភា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភា វៀតណាមលោកស្រី Tong Thi Phong បានទទួលជួបសន្ទនាជាមួយលោក Medardo Gonzalez អគ្គលេខាគណៈបក្សរណសិរ្សរំដោះប្រជាជាតិ Farabundo Marti (FMLN) របស់ប្រទេស El Salvador។នៅទីនេះ លោកស្រី Tong Thi Phong បានសំដែងគោល បំណងថា គណៈបក្ស FMLN នឹងបន្តឆ្លងកាត់រាល់ ការលំបាក ដណ្ដើមបានជ័យជំនះ ជាច្រើនថែមទៀត ព្រមទាំងអះអាងថា រដ្ឋសភាវៀតណាមនឹងបន្តសហប្រតិបតិ្តការ ជាមួយរដ្ឋសភា El Salvador ក្នុង ទំនាក់ទំនងទ្វេភាគីក៏ដូចជានៅវេទិការសភាពហុ ភាគីនានាផងដែរ។លោកអគ្គលេខាគណៈបក្ស Medardo Gonzalez មានគោល បំណងថា វៀត ណាមនិងEl Salvador នឹងរួមគ្នាចែករំលែកព័ត៌មាន បទពិសោធន៍ ផ្លាស់ប្ដូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេស ទាំង២កាន់តែ អភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ៕
Related







