អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជួបសម្តែងការគួរសមរដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន
06/06/2013 11:49
(VOVworld) – ក្នុងឱកាសចូលរួមការសន្ទនាយុទ្ធសាស្ត្រ ការពារប្រទេសរវាង វៀតណាម-ចិនលើកទី ៤ ដែលបាន ប្រព្រឹត្តទៅ នៅរដ្ឋធានីប៉េកាំង (ចិន) នាព្រឹកថ្ងៃទី ៦ មិថុនា អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានជួបសម្តែងការគួរសមរដ្ឋមន្ត្រីក្រសួង ការពារប្រទេសចិន លោក Chang Wanquan។

(VOVworld) – ក្នុងឱកាសចូលរួមការសន្ទនាយុទ្ធសាស្ត្រការពារប្រទេសរវាង វៀតណាម -ចិនលើកទី ៤ ដែលបានប្រព្រឹត្តទៅ នៅរដ្ឋធានីប៉េកាំង (ចិន) នាព្រឹកថ្ងៃទី ៦ មិថុនា អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានជួបសម្តែងការគួរសមរដ្ឋមន្ត្រីក្រសួង ការពារប្រទេសចិន លោក Chang Wanquan។ ក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីការពារ ប្រទេសវៀតណាម លោក Nguyen Chi Vinh បានជូន ដំណឹងឲ្យរដ្ឋមន្ត្រីការពារ អំពីលទ្ធផលនៃការសន្ទនាយុទ្ធសាស្ត្រការពារប្រទេសវៀត ណាម-ចិន លើកទី ៤ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៥ មិថុនា។ ក្នុងការសន្ទនានេះ វៀតណាម និងចិនបានផ្តោតទៅលើបណ្ដាបញ្ហាដែលនៅសេសសល ជាពិសេសគឺ កងទ័ពនៃ ប្រទេសទាំង ២ ដើរតួនាទីសំខាន់ក្នុងការពិគ្រោះយោបល់សំរាប់បក្សទាំង ២ រដ្ឋាភិបាលនៃប្រទេសទាំង ២ ក្នុងការដោះស្រាយជំលោះដោយសន្តិវិធី ឲ្យស្របច្បាប់ អន្តរជាតិនិងប្រតិបត្តិដ៏ត្រឹមត្រូវសេចក្តីថ្លែងការស្តីអំពីការប្រតិបត្តិរបស់បណ្ដាភាគីនានា នៅសមុទ្រខាងកើត (DOC)។ ភាគីវៀតណាមបានស្នើឲ្យភាគីទាំង ២ ស្រាវ ជ្រាវនិងឈានទៅចុះហេត្ថលេខាលើ ការព្រមព្រៀងមិនប្រើប្រាស់អំពើហឹង្សានិងគំរាមកំហែងប្រើប្រាស់អំពើហឹង្សាលើ សមុទ្ររវាងកងទ័ពជើងទឹកនៃប្រទេសទាំង ២ បើកទូលាយកិច្ចសហប្រតិបត្តិការ ជាពិសេសគឺកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក ជ្រួតជ្រាកស្មារតីប្រតិបត្តិមនុស្ស សធម៌ចំពោះអ្នកនេសាទត្រីលើសមុទ្រ។ រដ្ឋមន្ត្រីការពារប្រទេសចិន លោក Chang Wanquan បានអះអាងថា៖ ភាគីចិនជានិច្ចកាលគាំទ្រការអភិវឌ្ឍន៍ សន្តិភាព តាមរយៈ ការអភិវឌ្ឍន៍របស់ខ្លួន ដើម្បីបង្កើតឱកាសអភិវឌ្ឍន៍សំរាប់ ប្រទេសជិតខាងនានា ព្រមទាំង ចាត់ទុកថា៖ ការអភិវឌ្ឍន៍នៃប្រទេសនានា ក្នុងនោះ មានវៀតណាមគឺជា ឱកាសរបស់ខ្លួន ផងដែរ៕”
Related






