នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអនុវត្តន៍ជាបន្ទាន់នូវការសាងសង់សាលារៀនសម្រាប់ឃុំព្រំដែននានា រួមទាំងអន្តេវាសិកសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀន ក្នុងនោះត្រូវសម្រេចរួចរាល់នូវការសាងសង់សាលារៀនចំនួន ១០០ នៅតាមឃុំព្រំដែន មុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា៖
“នេះគឺជាការដឹកនាំរបស់ការិយាល័យនយោបាយ ដូច្នេះត្រូវតែធ្វើ ធ្វើឲ្យបានលឿន ហ្មត់ចត់ និងពង្រីកជាបណ្ដើរៗ។ ជាដំបូង ត្រូវតែមានយុទ្ធនាការដើម្បីធ្វើជាមួយ នឹងចំនួនទឹកប្រាក់ដែលមានស្រាប់។ ទន្ទឹមនឹងនេះ អំពាវនាវដល់អ្នកផ្ដល់ហិរញ្ញប្បទាន ខ្ញុំឃើញមានមនុស្សជាច្រើនដែលចង់រួមវិភាគទាន។ ត្រូវតែរៀបចំយ៉ាងណាដើម្បី ទទួលបានជោគជ័យនិងមានអត្ថន័យ”។
រូបថត៖ VOV |
លោកនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួងអប់រំ និងបណ្តុះបណ្តាល បញ្ចប់ជាបន្ទាន់នូវសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីការសាងសង់សាលារៀនចំនួន១០០នៅតាមឃុំព្រំដែន។ ក្រសួងសំណង់រចនាគំរូសាលារៀនឲ្យសមស្របតាមតម្រូវការរបស់សិស្សានុសិស្ស ក៏ដូចជាលក្ខណៈវប្បធម៌ ភូមិសាស្ត្រ អាកាសធាតុប្រចាំតំបន់នីមួយៗផងដែរ៕