អ.ស.ប. កំណត់ពេលវេលារៀបចំការចរចារសន្តិភាពអំពីស៊ីរីនៅស្វីស
14/02/2017 09:08
(VOVworld) – នាថ្ងៃទី ១៣ កុម្ភៈ បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហា នៅស៊ីរី លោក Staffan de Mitsura បានផ្ញើ សំបុត្រអញ្ជើញភាគីទាក់ទិននានាចូល រួមការចរចារសន្តិភាព ស៊ីរីនៅទីក្រុង Geneva ស្វីស ដែលគ្រោងនឹងចាប់ផ្តើម នាថ្ងៃទី ២៣ កុម្ភៈ ខាងមុខ។

អ.ស.ប. កំណត់ពេលវេលារៀបចំការចរចារសន្តិភាពអំពីស៊ីរីនៅស្វីស (VNA) (VOVworld) – នាថ្ងៃទី ១៣ កុម្ភៈ បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហា នៅស៊ីរី លោក Staffan de Mitsura បានផ្ញើសំបុត្រអញ្ជើញភាគីទាក់ទិននានាចូល រួមការចរចារសន្តិភាពស៊ីរីនៅទីក្រុង Geneva ស្វីស ដែលគ្រោងនឹងចាប់ផ្តើម នាថ្ងៃទី ២៣ កុម្ភៈ ខាងមុខ។ គណៈកម្មាធិការរៀបចំការចរចារជាន់ខ្ពស់ (HNC) តំណាងនៃភាគីប្រឆាំងនៅស៊ីរីនឹងបញ្ជូនគណៈប្រតិភូមួយក្រុមចូលរួមការចរចារ សន្តិភាពនេះក្នុងនោះមានតំណាងនៃកំលាំងដែលរុស្ស៊ីគាំទ្រផងដែរ។ ទាក់ទិន ដល់ការចរចារសន្តិភាពនៅស៊ីរីក្រសួងការបរទេសកាហ្សាក់ស្ថានបានប្រកាស ថា៖ មជ្ឈដ្ឋានមន្ត្រីរដ្ឋអំណាចស៊ីរីនិងកំលាំងប្រឆាំងនឹងទទួលបានសេចក្តី អញ្ជើញក្នុងការចរចារសន្តិភាពនៅរដ្ឋធានី Astana ក្នុងរយៈពេលថ្ងៃទី ១៥ និងទី១៦ កុម្ភៈ ខាងមុខ៕
Related




