VOV WorldVOV World
អ.ស.បពន្យាពេលការរៀបចំកិច្ចចរចារសន្តិភាពអំពីបញ្ហាស៊ីរី
01/02/2017 08:41
(VOVworld) - ជំនួបចរចារអំពីបញ្ហាស៊ីរីដែលត្រូវបាន សម្របសម្រួលដោយ អ.ស.បនោះ នឹងត្រូវបានរៀបចំ ឡើងនាថ្ងៃទី២០ កុម្ភៈ ជំនួសឲ្យថ្ងៃទី៨ កុម្ភៈ ដូចការ គ្រោងដំបូង។
អ.ស.បពន្យាពេលការរៀបចំកិច្ចចរចារសន្តិភាពអំពីបញ្ហាស៊ីរី
បេសកជនពិសេស អ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan de Mistura (រូបថត៖Reuters) (VOVworld) - ជំនួបចរចារអំពីបញ្ហាស៊ីរីដែលត្រូវបានសម្របសម្រួលដោយ អ.ស.បនោះ នឹងត្រូវបានរៀបចំឡើងនាថ្ងៃទី២០ កុម្ភៈ ជំនួសឲ្យថ្ងៃទី៨ កុម្ភៈ ដូចការ គ្រោងដំបូង។សេចក្ដីជូនដំណឹងពោលខាងលើត្រូវបានបេសកជនពិសេសអ.ស.ប ទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan de Mistura នាំចេញនាថ្ងៃទី៣១ មករា សំដៅបង្ក លក្ខណៈងាយស្រួលដើម្បីបទឈប់បាញ់នៅស៊ីរីត្រូវបានអនុវត្តន៍ ហើយភាគី ប្រឆាំងនៅទីនេះមានពេលវេលាដើម្បីបង្កើតឡើងរណសិរ្សឯកភាព មួយ។តាម បេសកជនពិសេសរូបនេះថា ប្រសិនបើបទឈប់បាញ់នេះត្រូវបាន គោរពយ៉ាងមឹង ម៉ាត់ គឺប្រការនេះនឹងជួយជំនួបចរចារសន្តិភាពនៅទីក្រុងហ្សឺណែវ នាពេលខាង មុខទទួលបានលទ្ធផលជាក់ស្ដែង៕