VOV WorldVOV World
អ.ស.បជួយឧបត្ថម្ភជនស៊ីរីរាប់សែននាក់
29/02/2016 10:04
(VOVworld) - អ.ស.បនិងអង្គការដៃគូផ្សេងៗទៀត កំពុងរៀបចំផែនការផ្គត់ផ្គង់ទំនិញសំខាន់ៗសំរាប់ជន ស៊ីរី១៥៤ពាន់នាក់ដែលកំពុងរស់នៅតំបន់ក្រោមការ ហ៊ុំព័ទ្ធក្នុងរយៈពេល៥ថ្ងៃខាងមុខនេះ។
អ.ស.បជួយឧបត្ថម្ភជនស៊ីរីរាប់សែននាក់
ប្រជាជនស៊ីរីវិលត្រឡប់មកសកម្មភាពប្រចាំថ្ងៃក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន​ (រូបថត៖Xinhua/TTXVN) (VOVworld) - អ្នកសម្របសម្រួលអ.ស.បទទួលបន្ទុកបញ្ហាស្នាក់នៅប្រចាំនៅទីក្រុង  Damascus ប្រទេសស៊ីរីលោក​Yacoub El Hillo នាថ្ងៃទី២៨ កុម្ភៈ បានប្រកាសថា អ.ស.បនិងអង្គការដៃគូផ្សេងៗទៀតកំពុងរៀបចំផែនការផ្គត់ផ្គង់ ទំនិញសំខាន់ៗ សំរាប់ជនស៊ីរី១៥៤ពាន់នាក់ដែលកំពុងរស់នៅតំបន់ក្រោមការហ៊ុំព័ទ្ធ ក្នុងរយៈពេល ៥ថ្ងៃខាងមុខនេះ។តាមការស្ថិតិរបស់អ.ស.បថា មានមនុស្សចំនួន ៥សែននាក់រស់ នៅតំបន់ក្រោមការហ៊ុំព័ទ្ធក្នុងចំណោមមនុស្សសរុប៤លាន៦សែន នាក់ដែលពិបាក ដើម្បីទាក់ទងបានជាមួយប្រភពជំនួយឧបត្ថម្ភ។ប៉ុន្តែ អ.ស.ប សង្ឃឹមថា ដោយមាន ការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ចាប់តាំងពីម៉ោង០ ថ្ងៃទី២៧ កុម្ភៈ កន្លងទៅ នឹងជួយបញ្ចប់ស្ថានការណ៍ដែលប្រជាពលរដ្ឋទទួល រងការហ៊ុំព័ទ្ធនៅតំបន់ចំនួន ១៥នៃប្រទេសស៊ីរី៕