VOV WorldVOV World
អ.ស.បប្រកាសពេលវេលាប្រព្រឹត្តទៅវង់ចរចារសន្តិភាពថ្មីអំពីស៊ីរី
09/03/2017 08:33
(VOVworld) - បេសកជនពិសេសអ.ស.បលោក Staffan de Mistura នាថ្ងៃទី៨ មិនា ប្រកាសថា រដ្ឋា ភិបាលនិងភាគីប្រឆាំងនានានៅស៊ីរីត្រូវបានអញ្ជើញ ចូលរួម ចរចារសន្តិភាពថ្មីនៅទីក្រុងហ្សឺណែវ នាថ្ងៃទី ២៣ មិនា ខាងមុខ។
អ.ស.បប្រកាសពេលវេលាប្រព្រឹត្តទៅវង់ចរចារសន្តិភាពថ្មីអំពីស៊ីរី
តំណាងភាគីប្រឆាំងនៅស៊ីរីលោក Nasr al-Hariri ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៣ មិនា (រូបថត៖Xinhua/TTXVN) (VOVworld) - បេសកជនពិសេសអ.ស.បលោក Staffan de Mistura នាថ្ងៃទី៨ មិនា ប្រកាសថា រដ្ឋាភិបាលនិងភាគីប្រឆាំងនានានៅស៊ីរីត្រូវបានអញ្ជើញចូលរួម ចរចារសន្តិភាពថ្មីនៅទីក្រុងហ្សឺណែវ នាថ្ងៃទី២៣ មិនា ខាងមុខ។សេចក្ដីប្រកាស នេះត្រូវបាននាំចេញក្នុងកាលៈទេសៈអាមេរិកសំដែងការគាំទ្រចំពោះ ជំនួបចរចារ ក្រោមការគាំពាររបស់អ.ស.បនេះ។លោក de Mistura បានសំដែង សុទិដ្ឋិនិយមអំពី ការដែលភាគីទាំងអស់សុទ្ធតែឯកភាពលើការរក្សាសកិច្ចចរចារសំដៅទទួលបាន របៀបវារៈ កាលវិភាគ ហើយសូម្បីតែគឺឯកភាពលើបញ្ហាជាក់ស្ដែងមួយចំនួនទៀត ផង។បេសកជនពិសេសអ.ស.បរូបនេះក៏បានឲ្យដឹងដែរថា វង់ចរចារលើកទី៥នេះ នឹងផ្ដោតទៅលើដំណើរការគ្រប់គ្រង រដ្ឋធម្មនុញ្ញ ការបោះ ឆ្នោត និងការប្រឆាំង ភេរវកម្ម៕