VOV WorldVOV World
រាត្រីវប្បធម៌អាស៊ានឆ្នាំ ២០១៥ នៅន័រវែស
11/10/2015 08:58
(VOVworld) – នាពេលថ្មីៗនេះ នៅទីក្រុង Oslo ន័រវែស ស្ថានទូតវៀតណាមបាន សហការជាមួយស្ថានទូត របស់ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីននិងថៃបានរៀប ចំរាត្រីវប្បធម៌អាស៊ានឆ្នាំ ២០១៥។
រាត្រីវប្បធម៌អាស៊ានឆ្នាំ ២០១៥ នៅន័រវែស
រាត្រីវប្បធម៌អាស៊ានឆ្នាំ ២០១៥ នៅន័រវែស (Image: VNA) (VOVworld) – នាពេលថ្មីៗនេះ នៅទីក្រុង Oslo ន័រវែស ស្ថានទូតវៀតណាមបាន  សហការជាមួយស្ថានទូតរបស់ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីននិងថៃបានរៀប ចំរាត្រីវប្បធម៌អាស៊ានឆ្នាំ ២០១៥។ កម្មវិធីនេះត្រូវបានរៀបចំឡើងសំដៅផ្សព្វ​ ផ្សាយអំពីអាស៊ាន បង្កើនចំណះដឹងអំពីអាស៊ានៅន័រវែស រួមចំណែកជំរញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យជាមួយន័រវែស ក៏ដូចជា ជាមួយប្រទេសជា សមាជិកអាស៊ាននិមួយៗ។ ក្នុងឋានៈជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំ នៅ ក្រុង Oslo ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទីនេះ លោកស្រី Le Thi Tuyet  Mai បានសង្កត់ធ្ងន់ទៅលើជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងអាស៊ាននិងន័រវែស ដោយមានការទទួលស្គាល់ន័រវែសជាដៃគូសន្ទនាលើវិស័យនានារបស់អាស៊ាន  ចាប់ពីថ្ងៃទី ៥ សីហា ឆ្នាំ ២០១៥ ដែលបើកចេញឱកាសបង្កើនវិនិយោគនិង ពាណិជ្ជកម្មរវាងន័រវែសនិងអាស៊ានឲ្យបានខ្លាំងក្លាថែមទៀត៕​

More