រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលី។
27/02/2013 12:05
VOV-នាថ្ងៃទី២៧កុម្ភៈនៅក្រុងហាណូយស្ថានទូត អូស្ត្រាលីបានសហការជាមួយក្រសួងការបរទេស វៀតណាមរៀបចំសន្និសីទកាសែតស្ដីពីបណ្ដា សកម្មភាពក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាកិច្ច សហប្រតិបត្តិការទំនាក់ទំនងរវាងប្រទេសទាំងពីរ (ទី២៦កុម្ភៈ)។

សន្និសីទកាសែតស្ដីពីបណ្ដាសកម្មភាពក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងវៀតណាម-អូស្ត្រាលី VOV-នាថ្ងៃទី២៧កុម្ភៈនៅក្រុងហាណូយស្ថានទូតអូស្ត្រាលីបានសហការ ជាមួយក្រសួងការបរទេសវៀតណាមរៀបចំសន្និសីទកាសែតស្ដីពីបណ្ដា សកម្មភាពក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាកិច្ចសហប្រតិបត្តិការទំនាក់ ទំនងរវាងប្រទេសទាំងពីរ (ទី២៦កុម្ភៈ)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅវៀតណាមលោក Hugh Borrowman បានឲ្យដឹងថា អូស្ត្រាលី យកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនងជាមួយវៀតណាមក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍន៍នៃប្រទេសនេះនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រីឯអនុរដ្ឋមន្ត្រីការបរទេស វៀតណាមលោក Bui Thanh Son បានឲ្យដឹងថា វៀតណាមនិងអូស្ត្រាលីនឹងលើក កំរិតទំនាក់ទំនងយុទ្ធសាស្ត្រលើគ្រប់វិស័យក្នុងអនាគតដ៏ខ្លីខាងមុខ។ “រាល់សមិទ្ធក្នុងអំឡុង៤០ឆ្នាំកន្លងទៅជាគ្រឹះស្ថានដ៏រឹងមាំក្នុងទំនាក់ទំនង វៀតណាម-អូស្ត្រាលីឆ្ពោះទៅដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ សំដៅបង្កើត របត់ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងវៀតណាម-អូស្ត្រាលី ភាគីទាំងពីរបានឯកភាពសហការបណ្ដាសកម្មភាពជាក់ស្ដែងក្នុងឆ្នាំ២០១៣៕”
Related





