រំលឹកខួបអនុស្សាវរីយ៍លើកទី៥៨ទិវាគ្រូពេទ្យវៀតណាម(ទី២៧កុម្ភៈ)
27/02/2013 11:57
VOV-នាព្រឹកថ្ងៃទី២៧កុម្ភៈមន្ទីរសុខាភិបាលខេត្ត Dac Lac បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៨ នៃទិវាគ្រូពេទ្យវៀតណាម។

រំលឹកខួបអនុស្សាវរីយ៍លើកទី៥៨ទិវាគ្រូពេទ្យវៀតណាម(ទី២៧កុម្ភៈ) VOV-នាព្រឹកថ្ងៃទី២៧កុម្ភៈមន្ទីរសុខាភិបាលខេត្ត Dac Lac បានរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី៥៨នៃទិវាគ្រូពេទ្យវៀតណាម។ ឆ្នាំ២០១២ជាឆ្នាំ ដើមដំបូងខេត្ត Dac Lac បានអនុវត្តក្រមគោលដៅជាតិអំពីសុខាភិបាលឃុំសំដៅ ចលនាការចូលរួមរបស់សង្គមទាំងមូលទៅក្នុងការងារថែទាំសុខភាពប្រជាជន រួមចំណែកលើកកំពស់គុណភាពជីវភាពរស់នៅតាំងពីខ្សែដំបូងនៃប្រព័ន្ធ សុខាភិបាល។ គ្រូពេទ្យ Pham Ngoc Anh ប្រធានគិលានុបដ្ឋានឃុំ Ea Bung ស្រុក ព្រំដែន Ea Sup ជាគិលានុបដ្ឋានមួយក្នុងចំណោមគិលានុបដ្ឋានទទួលបាន បទដ្ឋានឆ្នាំ២០១២របស់ខេត្ត Dac Lac បានឲ្យដឹងថា៖ “សម័ត្ថភាពឯកទេសរបស់បងប្អូននៅមានកំហិតប៉ុន្តែបងប្អូនបានខំប្រឹង ប្រែង ប្តេជ្ញាជក់ចិត្តជាមួយវិជ្ជាជីវៈរួមគ្នាសាមគ្គីអនុវត្តភារកិច្ចដែលថ្នាក់លើ ប្រគល់ជូន។ នាបច្ចុប្បន្នគិលានុបដ្ឋានត្រូវបានសាងសង់ស្អាតសំភារៈត្រូវ បានវិនិយោគធានាឲ្យការងារពិនិត្យព្យាបាលជំងឺ។ បានមានវេជ្ជបណ្ឌិតមក ធ្វើការនៅគិលានុបដ្ឋាន។” នាថ្ងៃដ៏ដែលផ្នែកសុខាភិបាលខេត្ត Yen Bai បានរៀបចំពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៥៨នៃទិវាគ្រូពេទ្យវៀតណាមនិងទទួលគ្រឿង ឥស្សារិយយសពលកម្មថ្នាក់ទី១។ នេះជារង្វាន់ស័គ្រសមឲ្យការខំប្រឹងប្រែង របស់កម្មាភិបាលគ្រូពេទ្យវេជ្ជបណ្ឌិតនិងបុគ្គលិកផ្នែកសុខាភិបាល Yen Bai ក្នុង រយៈពេលកន្លងទៅ៕
Related





