VOV WorldVOV World
រំលឹកវិញ្ញាណក្ខ័នរយៈពេល៣ឆ្នាំរឿងហេតុយន្តហោះ MH៣៧០ បាត់ខ្លួន
09/03/2017 08:39
(VOVworld) - នាថ្ងៃទី៨ មិនា នៅប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តទៅសកម្មភាពជា ច្រើនសំដៅរំលឹក វិញ្ញាណក្ខ័នលើកទី៣ទិវាយន្តហោះនៃក្រុមហ៊ុន អាកាសចរណ៍ Malaysia Airlines លេខ MH៣៧០​ ត្រូវ បាត់ខ្លួន។
រំលឹកវិញ្ញាណក្ខ័នរយៈពេល៣ឆ្នាំរឿងហេតុយន្តហោះ MH៣៧០ បាត់ខ្លួន
សាររំលឹកវិញ្ញាណក្ខ័នជនរងគ្រោះនៅលើយន្តហោះ MH៣៧០ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៨ មិនា នៅប្រទេសម៉ាឡេស៊ីបានប្រព្រឹត្តទៅសកម្មភាព ជាច្រើនសំដៅរំលឹកវិញ្ញាណក្ខ័នលើកទី៣ទិវាយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍  Malaysia Airlines លេខ MH៣៧០​ ត្រូវបាត់ខ្លួន។នៅរដ្ឋសភាម៉ាឡេស៊ី សមាជិក សភាទាំងអស់បានចំណាយរយៈពេល១នារីរំលឹកវិញ្ញាណក្ខ័នបណ្ដាអ្នកដំណើរនិង ក្រុមអ្នកបើកបរនៅលើជើងហោះហើរនេះ។ក្នុងពេលនោះ​នៅព្រលានយន្តហោះ អន្តរជាតិគួឡាឡាំពួ ក្រុមហ៊ុន Malaysia Airlines ក៏បានរៀបចំពិធីបួងសួងចំណាយ រយៈពេល១នារីរំលឹកវិញ្ញាណក្ខ័ននិងបញ្ចាំងខ្សែវីដេអូរំលឹកវិញ្ញាណក្ខ័នក្រុមអ្នក បើកបរទាំង១២នាក់នៅលើយន្តហោះ MH៣៧០។ទាក់ទិនដល់រឿងហេតុនេះ ក្រុមស៊ើបអង្កេតអន្តរជាតិដឹកនាំដោយម៉ាឡេស៊ីបានប្រកាសរបាយការណ៍បឋមទី ៣ ប៉ុន្តែមិនទាន់ បំភ្លឺបាននូវអាថ៍កំបាំងខាងអាកាសចរណ៍ដ័ធំបំផុតក្នុងសតវត្សនេះ នៅឡើយ។ រីឯនៅអូស្ត្រាលី ថ្លែងមតិនៅពិធីរំលឹកវិញ្ញាណក្ខ័នមួយនៅទីក្រុង Brisbane រដ្ឋមន្រ្តីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូនលោក Darren Chester បានលើក ច្បាស់ថាបើទោះបីជារហូតដល់ពេលនេះមិនទាន់ទទួលបានជោគជ័យណាមួយក្ដី ប៉ុន្តែកម្លាំងស្វែងរកនៅសង្ឃឹមថា ដល់ពេលណាមួយនឹងមានលទ្ធផល លោតផ្លោះ ហើយស្វែងរកឃើញយន្តហោះនេះ៕