រដ្ឋាភិបាលម៉ាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយបណ្ដាក្រុមពួកឧទ្ទាម
02/03/2015 08:29
(VOVworld) – នាថ្ងៃទី ១ មិនា រដ្ឋាភិបាលម៉ាលីបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពជាមួយ ក្រុមពួកឧទ្ទាមមួយចំនួននៅភាគខាងជើងប្រទេសនេះ។

រដ្ឋាភិបាលម៉ាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយបណ្ដាក្រុមពួកឧទ្ទាម (Image: VNA) (VOVworld) – នាថ្ងៃទី ១ មិនា រដ្ឋាភិបាលម៉ាលីបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀង សន្តិភាពជាមួយក្រុមពួកឧទ្ទាមមួយចំនួននៅភាគខាងជើងប្រទេសនេះ។ ក្រុមអ្នកកណ្ដាលសម្របសម្រួលអន្តរជាតិដឹកនាំដោយប្រទេសអាលហ្សេរីបាន ឲ្យដឹងថា៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើគឺជាដំណាក់កាល សំខាន់ក្នុងដំណើការជួបសន្ទនារវាងភាគីនានាសំដៅដោះស្រាយវិបត្តិនៅប្រទេស នេះ។ ម៉ាលីធ្លាក់ចូល ក្នុងភាពច្របូកច្របល់បន្ទាប់ពីការធ្វើពលប្រហារនាខែមិនា ឆ្នាំ ២០១២ ដែលធ្វើឲ្យភាគ ខាងកើតប្រទេសនេះក្លាយទៅជាទីតាំងរបស់អង្គការ ភេវរកម្ម Al Qaeda នៅអាហ្វ្រិកខាងជើង (AQIM) និងកំលាំងឥស្លាមជ្រុលនិយម។ កងទ័ពបារាំងនិងប្រទេសអាហ្វ្រិកមួយចំនួនត្រូវធ្វើអន្តរាគមន៍យោធាពីខែមករាឆ្នាំ ២០១៣៕
Related







