VOV WorldVOV World
រដ្ឋាភិបាលអង់គ្លេសប្រកាសរក្សាទស្សនៈអំពីគំរោងច្បាប់ Brexit
02/03/2017 08:53
(VOVworld) – បន្ទាប់ពីព្រឹទ្ធសភាអង់គ្លេសបោះឆ្នោតស្នើ ឲ្យរដ្ឋាភិបាលនៃប្រទេស នេះធ្វើវិសោធនកម្មគំរោងច្បាប់ ស្តីអំពីការចាកចេញពីសហភាពអឺរ៉ុប ឬ ហៅថា Brexit Bill ដោយមានសន្លឹកឆ្នោត ២៥៦/៣៨៥ នាយប់ថ្ងៃទី ១ មិនា រដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May បានប្រកាសប្តេជ្ញារក្សាខ្លឹមសានៃ គំរោងច្បាប់ Brexit មិន បំពេញបន្ថែមក្នុងពេលដែលបញ្ហានេះនឹងត្រូវបានពិភាក្សា នៅសភាជាន់ទាបនាសប្តាហ៍ខាងមុខ។
រដ្ឋាភិបាលអង់គ្លេសប្រកាសរក្សាទស្សនៈអំពីគំរោងច្បាប់ Brexit
រដ្ឋាភិបាលអង់គ្លេសប្រកាសរក្សាទស្សនៈអំពីគំរោងច្បាប់ Brexit (VNA) (VOVworld) – បន្ទាប់ពីព្រឹទ្ធសភាអង់គ្លេសបោះឆ្នោតស្នើឲ្យរដ្ឋាភិបាលនៃប្រទេស  នេះធ្វើវិសោធនកម្មគំរោងច្បាប់ស្តីអំពីការចាកចេញពីសហភាពអឺរ៉ុប ឬ ហៅថា Brexit Bill ដោយមានសន្លឹកឆ្នោត ២៥៦/៣៨៥ នាយប់ថ្ងៃទី ១ មិនា រដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May បានប្រកាសប្តេជ្ញារក្សាខ្លឹមសានៃ គំរោងច្បាប់ Brexit មិនបំពេញបន្ថែមក្នុងពេលដែលបញ្ហានេះនឹងត្រូវបាន ពិភាក្សានៅសភាជាន់ទាបនាសប្តាហ៍ខាងមុខ។ រដ្ឋាភិបាលអង់គ្លេសនឹងពិនិត្យ មើលសិទ្ធិនៃប្រជាពលរដ្ឋ EU ដែលកំពុងធ្វើការនិងរស់នៅនៅប្រទេសនេះយ៉ាងម៉ត ចត់ប៉ុន្តែនឹងប្តេជ្ញាអនុម័ត «គំរោងច្បាប់ច្បាស់លាស់និងសកម្មមួយ»។ ដោយសារ សំណូមពរបំពេញបន្ថែមរបស់ព្រឹទ្ធសភាការអនុម័តលើគំរោងច្បាប់នេះនឹងផ្អាក ដល់ថ្ងៃទី ១៤ មិនា។ ព្រឹទ្ធសមាជិកនានាស្នើឲ្យនាយករដ្ឋមន្ត្រី Theresa May បំពេញ បន្ថែម មាត្រាចូលក្នុងគំរោងច្បាប់នេះដែលធានាថា៖ ប្រជាពលរដ្ឋ EU ដែលកំពុង រស់នៅនៅអង់គ្លេសនឹងទទួលបានសិទ្ធិធ្វើការនិងស្នាក់នៅប្រទេសនេះក្រោយ Brexit។ ប៉ុន្តែ តាមទស្សនៈរបស់រដ្ឋាភិបាលអង់គ្លេសថា៖ ក្រុងឡុងនឹងរង់ចាំបណ្ដា ប្រទេស EU គប្បីមានមាត្រាដូចគ្នាចំពោះប្រជាពលរដ្ឋអង់គ្លេសដែលកំពុងរស់នៅ  EU ផងដែរ៕