VOV WorldVOV World
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ៊ីតាលី Lettaឆ្លងផុតការបោះឆ្នោតទំនុកទុកចិត្ត
03/10/2013 09:05
(VOVworld)-អ៊ីតាលីឆ្លងផុតពីការបោះឆ្នោតទំនុកទុកចិត្តពោលខាងលើគឺដោយសារ...
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ៊ីតាលី Lettaឆ្លងផុតការបោះឆ្នោតទំនុកទុកចិត្ត
នាយករដ្ឋមន្រ្តីអ៊ីតាលី Lettaឆ្លងផុតការបោះឆ្នោតទំនុកទុកចិត្ត (រូបថតៈ Reuters) (VOVworld)-នាថ្ងៃទី២តុលា ដោយទទួលបានសម្លេងគំាទ្រចំនួន២៣៥ និងសម្លេង ប្រឆាំងចំនួន៧០ រដ្ឋាភិបាលចំរុះឆ្វេង-កណ្តាល របស់នាយករដ្ឋមន្រ្តីអ៊ី តាលីលោក Enrico Letta បានឆ្លងផុតពីការបោះឆ្នោតទំនុកទុកចិត្តនៅព្រឹទ្ធសភាយ៉ាងងាយស្រួល ។ការដែលរដ្ឋាភិបាលអ៊ីតាលីឆ្លងផុតពីការបោះឆ្នោតទំនុកទុកចិត្តពោលខាងលើគឺ ដោយសារការផ្លាស់ប្តូរគោលជំហររបស់អតីតនាយករដ្ឋមន្រ្តីលោក Silvio Berlusconi ខណៈពេល លោកប្រកាសថា គណៈបក្សប្រជាជនសេរី (PDL)ដោយលោកដឹកនាំ នឹងគាំទ្រ រដ្ឋាភិបាល។ ដោយលទ្ធផលពោលខាងលើ អ៊ីតាលីប្រៀបដូចជាបាន ជៀសផុតពីវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ១។         ក្នុងថ្ងៃដ៏ដែល រដ្ឋាភិបាលចំរុះឆ្វេង-កណ្តាលរបស់នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Enrico Letta បន្តឆ្លងផុតពីការបោះឆ្នោះទំនុកទុកចិត្តនៅរដ្ឋសភាដោយទទួលបាន សម្លេងគាំទ្រចំនួន៤៣៥សម្លេង។ដោយហេតុនេះជាមួយជ័យជំនះនៅ សភាទាំងពីរ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីLettaបានពង្រឹងកាន់តែរឹងមាំជាងទៀត៕