រដ្ឋាភិបាលស៊ីរីប្តេជ្ញាចិត្តរក្សាការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម
24/05/2013 08:40
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ស៊ីរី SANA នាថ្ងៃទី ២៣ ឧសភា បានឲ្យដឹងថា៖ ប្រធានាធិបតីនៃប្រទេស នេះ លោក Bashar al-Assad អះអាងនូវ ការប្តេជ្ញាចិត្តរក្សាការ ប្រយុទ្ធប្រឆាំងនឹងភេវរកម្ម ក៏ដូចជា ការខំប្រឹងប្រែងស្វែងរក វិធានការនយោបាយសំរាប់វិបត្តិដែលអូសបន្លាយក្នុងរយៈពេល ២៦ ខែ កន្លងមក ។

(VOVworld) – ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ស៊ីរី SANA នាថ្ងៃទី ២៣ ឧសភា បានឲ្យដឹងថា៖ ប្រធានាធិបតីនៃប្រទេសនេះ លោក Bashar al-Assad អះអាងនូវ ការប្តេជ្ញាចិត្តរក្សាការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម ក៏ដូចជា ការខំប្រឹងប្រែងស្វែងរក វិធានការនយោបាយសំរាប់វិបត្តិដែលអូសបន្លាយក្នុងរយៈពេល ២៦ ខែ កន្លងមក ។ នាថ្ងៃដ៏ដែល សម្ព័ន្ធភាពជាតិស៊ីរី (SNC) - ភាគីប្រឆាំងស្នូលនៅស៊ីរី បានរៀបចំ កិច្ចប្រជុំនៅទីក្រុង Istanbul ទួរគី ដើម្បីពិភក្សាអំពីការចូលរួមការចរចារជាមួយ រដ្ឋាភិបាលស៊ីរីនៅសន្និសីទអំពីស៊ីរី តាមការផ្តើមគំនិតរបស់អាមេរិកនិងរុស្ស៊ី ដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុង Geneva ស្វីស នាខែ មិថុនា ខាងមុខ ដែរឬទេ។ ក្នុងរយៈពេល ៣ ថ្ងៃធ្វើការ SNC នឹងដំណើរការបោះឆ្នោតជ្រើសរើសប្រធាន ថ្មីនៃអង្គការនេះនិងពិភាក្សាអំពីអនាគតនៃរដ្ឋាភិបាលផ្ទេប្តូរដែលភាគីប្រឆាំង បង្កើតឡើង៕
Related





