នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ baochinhphu.vn) |
អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយ តម្លៃថា ក្នុងឆ្នាំ២០២០ បក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាមបានសម្របសម្រួល ចលនាប្រជាជនឲ្យចូលរួមយ៉ាងសកម្មក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩។ លោកនាយករដ្ឋមន្រ្តីនិងលោកប្រធានរណសិរ្សមាតុភូមិវៀតណាម បាន អំពាវនាវការជួយឧបត្ថម្ភរបស់ប្រជាជនគ្រប់ស្រទាប់ដើម្បីឆ្លើយតបនឹងជម្ងឺ កូវីដ ១៩ ដោយបានរួមវិភាគទានទឹកប្រាក់ចំនួន ២ ទ្រីលានដុងក្នុងរយៈពេលខ្លីបណ្ដោះ។ ចំពោះភារកិច្ចក្នុងឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តីបានបញ្ជាដឹកនាំយ៉ាងដូច្នេះថា៖
“ដំបូងបង្អស់ បន្តប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កុំឲ្យធ្វេសប្រហែសទេ ទោះបី ជាមានវ៉ាក់សាំងក៏ដោយ។ យើងបានដាក់ចេញ រូបមន្តថ្មី គឺ “វ៉ាក់សាំង + 5K”។ ទីពីរគឺបន្ត សម្របសម្រួល ពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិទាំងមូលនិងការ ស្រុះចិត្តគំនិតរបស់សង្គមទាំងមូល ក្នុងនោះផ្ដោតសំខាន់ទៅលើការឃោសនា ចលនា ប្រជាជនចូលរួមការប្រឡងប្រណាំងស្នេហាជាតិឲ្យបានច្រើនថែមទៀត”៕







