នេះត្រូវបានបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែសីហា។
យោងតាមរដ្ឋមន្ត្រី លោក Winston Peters ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ជាពិសេស ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមមួយរូបទៅកាន់ប្រទេសនូវែលសេឡង់ចាប់តាំងពីឆ្នាំ ២០០៧មក។ ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលវេលាដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានពូនជ្រុំ អស់រយៈពេលជាង ៥០ ឆ្នាំ ក្នុងវិស័យពាណិជ្ជកម្ម អប់រំ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សន្តិសុខ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។
ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីរដើម្បីប្រែក្លាយរាល់ការប្តេជ្ញាចិត្តផ្នែកការទូតទៅជាសកម្មភាពជាក់ស្តែង។ លោករដ្ឋមន្ត្រី Winston Peters បានសង្កត់ធ្ងន់ថា នៅក្នុងពិភពលោកដែលមានភាពប្រែប្រួលកាន់តែខ្លាំងឡើង ទំនាក់ទំនងរវាងនូវែលសេឡង់ និងវៀតណាមកាន់តែមានសារៈសំខាន់។ ប្រទេសទាំងពីរចែករំលែកផលប្រយោជន៍រួមក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការគោរពច្បាប់អន្តរជាតិ និងការការពារប្រព័ន្ធដែលមានមូលដ្ឋានផ្អែកលើច្បាប់។ ដូច្នេះ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការរក្សាភាពជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគី ចក្ខុវិស័យឆ្ពោះទៅអនាគត និងផ្តោតលើលទ្ធផលជាក់ស្តែង៕






