រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរិះគន់ការចោទប្រកាន់របស់អាមេរិកក្នុងករណីអតីត ចារបុរសលោក Skripal
13/08/2018 10:54
(VOVWORLD) -នាថ្ងៃទី ១២ សីហា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថា ការចោទប្រកាន់របស់អាមេរិកចំពោះរុស្ស៊ី ក្នុង ករណីអតីតចារបុរសលោក Skripal និងកូនស្រីរបស់លោកគឺលោកស្រី Yulia គឺមិនសមហេតុសមផលឡើយ។

ដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មាន ក្នុងឱកាសចូលរួមកិច្ចប្រជុំបណ្ដាប្រទេសេសឆ្នេរសមុទ្រ Caspi នៅទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថាននោះ លោក Sergei Lavrov បានសង្កត់ធ្ងន់ថា៖ មិនថានរណាម្នាក់ទេ ដែលមានការយល់ដឹងអំពីករណីលោក Skripal គឺសុទ្ធតែឃើញថា សេច្ដីប្រកាសរបស់ក្រសួងការបរទេសអាមេរិក ដោយ កំណត់ថារុស្ស៊ីត្រូវទទួលខុសត្រូវក្នុងករណីបំពុលនៅទីក្រុង Salisbury គឺមិនសមហេតុសំផល ។ ស្ដីពីលទ្ធភាពរៀបចំជំនួបកំពូលរុស្ស៊ី - អាមេរិកសារជាថ្មីនោះ លោក Lavrov បានលើកច្បាស់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចជួបចរចាជាមួយបណ្ដាប្រទេស ដែលអនុវត្តន៍គោលនយោបាយមិនស្និទ្ធិស្នាលជាមួយម៉ូស្គូ រួមទាំងអាមេរិកផងដែរ។ ហេតុដូច្នេះរុស្ស៊ីត្រៀមខ្លួនជាស្រេចឲ្យជំនួបកំពូលសារជាថ្មីរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Donald Trump។ ទន្ទឹមនឹងនេះ តាមលោក Lavrov ថា រុស្ស៊ីក៏ត្រៀមខ្លួនជាស្រេចក្នុងការពន្លឿនកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសជាមួយអាមេរិកផងដែរ៕
Related







