រដ្ឋមន្ត្រីការបរទេសវៀតណាមទទួលជួបសន្ទនាលេខាគណៈកម្មាធិការបក្សដំបន់ស្វ័យយ័ត្នជនជាតិ Choang។
11/06/2013 08:27
VOV-ក្នុងពីធីទទួលជួបសន្ទនាជាមួយលេខាគណៈកម្មាធិការបក្សដំបន់ស្វ័យយ័ត្នជនជាតិ Choang ខេត្ត Quang Xi (ចិន) Peng Qinghua ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២មិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានចាត់ទុកថា បណ្ដាដំបន់វៀតណាមនិង Quang Xi ត្រូវសុក្រិដ្ឋនិងពង្រីករាល់យន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងភាគីទាំងពីរ។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបសន្ទនា ជាមួយ លេខាគណៈ កម្មាធិការបក្សដំបន់ស្វ័យយ័ត្នជនជាតិ Choang ខេត្ត Quang Xi (ចិន) Peng Qinghua (vov.vn) VOV-ក្នុងពីធីទទួលជួបសន្ទនាជាមួយលេខាគណៈកម្មាធិការបក្សដំបន់ ស្វ័យយ័ត្នជនជាតិ Choang ខេត្ត Quang Xi (ចិន) Peng Qinghua ដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២មិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានចាត់ទុកថា បណ្ដាដំបន់វៀតណាម និង Quang Xi ត្រូវសុក្រិដ្ឋនិងពង្រីករាល់យន្តការសហប្រតិបត្តិការដែលមានស្រាប់ រវាងភាគីទាំងពីរ។ រដ្ឋមន្ត្រី Pham Binh Minh សង្ឃឹមថាបណ្ដាដំបន់នៅព្រំដែននៃភាគី ទាំងពីរនឹងសហការជិតស្និទ្ធជាមួយគ្នាក្នុងការកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព ស្ថិរភាពនិងអភិវឌ្ឍន៍។ រដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំយកចិត្តទុកដាក់ជាពិសេសនិងចង់ឲ្យអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន។ នេះជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរបស់វៀតណាម។ យើងមានគោលបំណងថា ទំនាក់ទំនងរបស់វៀតណាមជាមួយបណ្ដាខេត្ត ពិសេសគឺខេត្តមានខ្សែព្រំដែនរួម ជាមួយវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅបានអភិវឌ្ឍន៍ដ៏ល្អប្រសើរ” រីឯ លេខាគណៈកម្មាធិការបក្សដំបន់ស្វ័យយ័ត្នជនជាតិ Choang ខេត្ត Quang Xi (ចិន) Peng Qinghua បានចាត់ទុកថា៖ “Quang Xi យកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយ បណ្ដាដំបន់របស់វៀតណាម ពិសេសគឺបណ្ដាខេត្តព្រំដែន។ Quang Xi នឹងខំប្រឹង ប្រែងរួមចំណែកនាំកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែស៊ីជម្រៅពីមួយថ្ងៃ ទៅមួយថ្ងៃ រួមចំណែកពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រលើគ្រប់វិស័យចិន-វៀតណាម។” មុននោះនាថ្ងៃដ៏ដែល លេខាគណៈកម្មាធិការបក្សភូមិភាគដំបន់ស្វ័យយ័ត្នជន ជាតិ Choang ខេត្ត Quang Xi (ចិន) Peng Qinghua បានមកជួបសម្ដែងការគួសមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trongនិងនាយករដ្ឋមន្ត្រី លោក Nguyen Tan Dungផងដែរ៕
Related






