រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅប៉ូឡូញ
15/08/2013 10:23
នាយឧត្តមសេនីយ៍ Phung Quang Thanh សង្កត់ធ្ងន់ថា÷ ប្រទេសទាំងពីរត្រូវបន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការការពារប្រទេសប្រកបដោយស៊ីជំរៅនិងបើកទូលាយជាងទៀត

នាយឧត្តមសេនីយ៍ Phung Quang Thanh នៅប៉ូឡូញ(http://nguyenphutrong.net/) (VOV)_ទទួលសេចក្ដីអញ្ជើញរបស់លោក Tomasz Siemoniak រដ្ឋមន្ត្រីក្រសួងការពារប្រទេសប៉ូឡូញ គណះប្រតិភូ យោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប៉ូឡូញ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៤សីហា។ នៅក្នុងជំនួនសន្ទនារវាងរដ្ឋមន្ត្រីទាំងពីររូប នាយឧត្តមសេនីយ៍ Phung Quang Thanh បាន ចាត់ទុកថា÷ ប្រទេសទាំងពីរត្រូវបន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការការពារ ប្រទេសប្រកបដោយស៊ីជំរៅនិងបើកទូលាយជាងទៀត រួមមាន÷ ការផ្លាស់ប្តូរគណះ ប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើតយន្តការសន្ទនាអំពីគោលនយោបាយការពារប្រទេសថ្នាក់ អនុរដ្ឋមន្ត្រី…។ល។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសប៉ូឡូញ Tomasz Siemoniak ក៏បាន គាំទ្រទស្សនះនេះរបស់វៀតណាម ក្នុងការដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ និងបានអះអាងថា÷ ប៉ូឡូញត្រៀមខ្លួនជាស្រេចដើម្បីធ្វើជា ស្ពានតភ្ជាប់វៀតណាមជាមួយទ្វីបអឺរ៉ុប និងចាត់ទុកថា÷ ការបង្កើនកិច្ចសហប្រតិ បត្តិការក្នុងវិស័យការពារប្រទេសនឹងរួមចំណែកជំរុញទំនាក់ទំនងរួមរវាងប្រទេស ទាំងពីរ៕
Related





