VOV WorldVOV World
រដ្ឋសភាហ្សកហ្សីអនុម័តលើសមាសភាពនឹងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលថ្មី
05/07/2012 10:11
ដោយដណ្តើមបានសម្លេងគាំទ្រចំនួន១០២ សម្លេង នឹងសម្លេងប្រឆាំងចំនួន ៧ សម្លេង ក្នុងសម័យប្រជុំ វិសាមញ្ញនាថ្ងៃទី៤កក្តដា រដ្ឋសភាហ្សកហ្សីបានអនុម័ត លើសមាសភាពនឹងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលថ្មី។
រដ្ឋសភាហ្សកហ្សីអនុម័តលើសមាសភាពនឹងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលថ្មី
ដោយដណ្តើមបានសម្លេងគាំទ្រចំនួន១០២ សម្លេង នឹងសម្លេងប្រឆាំងចំនួន ៧ សម្លេង ក្នុងសម័យប្រជុំវិសាមញ្ញនាថ្ងៃទី៤កក្តដា រដ្ឋសភាហ្សកហ្សីបានអនុម័ត លើសមាសភាពនឹងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលថ្មី។ គួរឲ្យយកចិត្តទុកដាក់ គឺក្នុងគណះរដ្ឋមន្រ្តីថ្មីនេះលោក Vano Merabishvili  - អតិតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងធ្វើជា   នាយករដ្ឋមន្រ្តី។ កាន់តំណែងជារដ្ឋមន្រ្តីមហាផ្ទៃ គឺលោក Bacho Akhalaya -អតិតរដ្ឋមន្រ្ទីក្រសួងការពារជាតិ ។រដ្ឋមន្រ្តីអប់រំ  Dimitry Saskin ត្រូវបានតែងតាំងកាន់តំណែងជាប្រមុខកំលាំងប្រដាប់អាវុធ។ រដ្ឋាភិបាលថ្មីរបស់ ហ្សកហ្សីក៏បង្កើតបន្ធែមក្រសួងការងារធ្វើ ដែលដឹកនាំដោយលោក Paata Tranaidze  ។     នាយករដ្ឋមន្រ្តី Vano Merabishvili  សន្យាថា៖កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលក្នុង រយះពេល៤ឆ្នាំខាងមុខប្រមូលផ្តុំទៅលើការដំឡើងប្រាក់ខែ ឧបត្ថម្ភគ្រួសារ កែលំអរប្រព័ន្ធធានារ៉ាប់រងសុខភាពនឹងជំរុញខ្លាំងការអភិវឌ្ឌ្យកសិកម្ម៕

More