VOV WorldVOV World
រដ្ឋសភាជប៉ុនអនុម័តលើខ្ទង់ថវិកាបំពេញបន្ថែមសំដៅជំរុញសេដ្ឋកិច្ច
12/10/2016 08:58
(VOVworld) - នាថ្ងៃទី១១ តុលា ព្រឹទ្ធសភាជប៉ុនបាន អនុម័តលើខ្ទង់ថវិកាបំពេញបន្ថែមជាង៤លានលាន យេន ពោលគឺស្មើរនឹង៤០ពាន់លានដុល្លាអាមេរិក សំដៅជំរុញខឿនសេដ្ឋកិច្ចដែលកំពុងប្រឈមមុខ នឹងកំណើនដ៏យឺតយ៉ាវ ខណៈពេលតម្រូវការទិញលក់និងវិនិយោគថយចុះ។ខ្ទង់ថវិកាពោលខាងលើក៏ត្រូវបានសភាជាន់ទាបអនុម័តកាលពីសប្ដាហ៍មុន។
រដ្ឋសភាជប៉ុនអនុម័តលើខ្ទង់ថវិកាបំពេញបន្ថែមសំដៅជំរុញសេដ្ឋកិច្ច
ព្រឹទ្ធសភាជប៉ុនបានអនុម័តលើខ្ទង់ថវិកាបំពេញបន្ថែម (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី១១ តុលា ព្រឹទ្ធសភាជប៉ុនបានអនុម័តលើខ្ទង់ថវិកាបំពេញ បន្ថែមជាង៤លានលានយេន ពោលគឺស្មើរនឹង៤០ពាន់លានដុល្លាអាមេរិក សំដៅ ជំរុញខឿនសេដ្ឋកិច្ចដែលកំពុងប្រឈមមុខនឹងកំណើនដ៏យឺតយ៉ាវ ខណៈពេល តម្រូវការទិញលក់និងវិនិយោគថយចុះ។ខ្ទង់ថវិកាពោលខាងលើក៏ត្រូវបានសភា ជាន់ទាបអនុម័តកាលពីសប្ដាហ៍មុន។តាមនោះ ភាគច្រើនក្នុងខ្ទង់ថវិកានេះ នឹងត្រូវ បានប្រើប្រាស់ដើម្បីជួយឧបត្ថម្ភខ្ទង់ជំរុញសេដ្ឋកិច្ចមានតំលៃ២៨លានលានយេន ដែលរដ្ឋាភិបាលជប៉ុនប្រកាសកាលពីខែសីហាកន្លងទៅ។ចំណែកនៅសល់នឹង ត្រូវបានប្រើប្រាស់ដើម្បីបង្កើនវិធានការជួយឧបត្ថម្ភសង្គម កែលំអរហេដ្ឋារចនា សម្ព័ន្ធ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យម ព្រមទាំង លៃទុកសំរាប់ សកម្មភាពកសាងឡើងវិញនិងកាត់បន្ថយហានិភ័យគ្រោះធម្មជាតិនៅតំបន់ដែល រងការរញ្ជួយដីកាលពីខែមេសាកន្លងទៅ៕