រដ្ឋសភាអង់គ្លេសបន្តជួយឧបត្ថម្ភវៀតណាមក្នុងការងារបណ្ដុះបណ្ដាលកម្មាភិបាល
03/10/2016 10:19
(VOV)_នាព្រឹកថ្ងៃទី៣តុលា នៅទីក្រុងហាណូយ គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធាំនរដ្ឋសភា លោកស្រី Tong Thi Phong បានជួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋសភាអង់គ្លេស ដឹកនាំដោយអនុប្រធានរដ្ឋសភា លោកស្រី Eleanor Laing ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម
.jpg)
ដ្ឋសភាអង់គ្លេសបន្តជួយឧបត្ថម្ភវៀតណាមក្នុងការងារបណ្ដុះបណ្ដាលកម្មាភិបាល (VOV)_នាព្រឹកថ្ងៃទី៣តុលា នៅទីក្រុងហាណូយ គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធាំនរដ្ឋសភា លោកស្រី Tong Thi Phong បានជួបសន្ទនាជាមួយ គណៈប្រតិភូរដ្ឋសភាអង់គ្លេស ដឹកនាំដោយអនុប្រធានរដ្ឋសភា លោកស្រី Eleanor Laing ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានស្នើអោយភាគីទាំងពីរគប្បីបន្តផ្លាស់ប្តូរគណៈប្រតិភូ គ្រប់ជាន់ថ្នាក់ អនុវត្តយន្តការសន្ទនាទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា តំបន់និងអន្តរជាតិ។ អនុប្រធានរដ្ឋសភាក៏បានស្នើអោយភាគីអង់គ្លេសចែករំលែក បទពិសោធន៍ ជួយឧបត្ថម្ភវៀតណាម លើកកំពស់សមត្ថភាពប្រកួតប្រជែងនិងបណ្ដុះ បណ្ដាប្រភពធនធានមនុស្ស។ រីឯ អនុប្រធានរដ្ឋសភាលោកស្រី Eleanor Laing បានអះអាងថា៖អង់គ្លេសនឹង បន្តជួយឧបត្ថម្ភបណ្ដុះបណ្ដាលប្រភពធនធានមនុស្សសំរាប់វៀតណាម និងអនុវត្តដំ ណោះស្រាយនានាដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្ររវាងប្រទេស ទាំងពីរនិយាយរួម និងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក៕
Related






