VOV WorldVOV World
រដ្ឋសភាវៀតណាមនិងអ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការ
29/06/2012 11:26
ក្រុមការងារគណៈកម្មាធិការបំណងប្រជាជនចំណុះ គណៈកម្មាធិការអចីន្ត្រៃយ៍រដ្ឋសភា វៀតណាម ដឹក នាំដោយប្រធាន Nguyen Duc Hien ដែលកំពុងមាន ដំណើរទស្សនកិច្ច និងបំពេញការងារនៅអ៊ីតាលី ចាប់ពីថ្ងៃទី ២៧ មិថុនា ដល់ទី ២ កក្តដា។
រដ្ឋសភាវៀតណាមនិងអ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការ
ក្រុមការងារគណៈកម្មាធិការបំណងប្រជាជនចំណុះគណៈកម្មាធិការអចីន្ត្រៃយ៍ រដ្ឋសភា វៀតណាម ដឹកនាំដោយប្រធាន Nguyen Duc Hien ដែលកំពុងមានដំណើរ ទស្សនកិច្ច និងបំពេញការងារនៅអ៊ីតាលី ចាប់ពីថ្ងៃទី ២៧ មិថុនា ដល់ទី ២ កក្តដា។ គោលដៅរបស់ដំណើរទស្សនកិច្ច គឺ ស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្ដា ស្ថាប័នរបស់អ៊ីតាលីក្នុងការងារជួបប្រាស្រ័យជាមួយប្រជាជន ឃ្លាំមើលសកម្មភាព របស់ស្ថាប័នមានសមត្ថកិច្ចដល់គណៈកម្មាធិការបំណងប្រជាជនរដ្ឋសភា។ នាថ្ងៃទី ២៨ មិថុនា ក្រុមការងារបានជួបធ្វើការជាមួយគណៈកម្មាធិការដ្ឋធម្មនុញរដ្ឋសភា អ៊ីតាលី  លោក Nguyen Duc Hien សង្ឃឹមថា៖ ទំនាក់ទំនងសហប្រតិបត្តិការរវាង ប្រទេសទាំង ២ រដ្ឋសភាទាំង ២  ត្រូវបានបង្កើនតទៅទៀត ជាពិសេស ក្នុងឱកាស រំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត នាឆ្នាំ ២០១២។  រីឯខ្លួនឯង ប្រធានគណៈកម្មាធិការរដ្ឋធម្មនុញរដ្ឋសភាអ៊ីតាលី Bruno Donato បាន អះអាងថា៖ រដ្ឋសភាអ៊ីតាលីជានិច្ចកាលមានគោលបំណងបង្កើនទំនាក់ទំនង ជាមួយវៀតណាម ជាពិសេសរដ្ឋសភាវៀតណាម ឲ្យខ្លាំងក្លាថែមទៀត៕

More