រុស្ស៊ីព្រមានអ៊ុយក្រែនមិនឲ្យចូលរួម NATO
02/04/2014 11:42
Vovworld-នាថ្ងៃទី១មេសា រុស្ស៊ីបានព្រមានអ៊ុយក្រែនមិនឲ្យចូលរួមអង្គការ NATO ទន្ទឹមនឹងនោះចាត់ទុកថា រាល់ការខំប្រឹងប្រែងមុននេះរបស់ Kiev សំដៅខិតឲ្យកាន់តែជិតនឹងសម្ព័ន្ធភាពយោធានេះត្រូវទទួលផលវិបាកជាច្រើន។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស NATO នៅទីក្រុង Brussels (បែលហ្ស៊ីក) (AFP) Vovworld-នាថ្ងៃទី១មេសា រុស្ស៊ីបានព្រមានអ៊ុយក្រែនមិនឲ្យចូលរួមអង្គការ NATO ទន្ទឹមនឹងនោះចាត់ទុកថា រាល់ការខំប្រឹងប្រែងមុននេះរបស់ Kiev សំដៅ ខិតឲ្យកាន់តែជិតនឹងសម្ព័ន្ធភាពយោធានេះត្រូវទទួលផលវិបាកជាច្រើន។ ក្នុង សេចក្តីព្រមានដែលត្រូវបាននាំចេញនាថ្ងៃដ៏ដែលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស NATO នៅទីក្រុង Brussels លរួម (បែលហ្ស៊ីក) ក្រសួងការបរទេសរុស្ស៊ីបាន ប្រកាសថា រាល់ការខំប្រឹងប្រែងមុននេះរបស់អ៊ុយក្រែនបាននាំទៅដល់ការកក ស្ទះជំនួបសន្ទនានយោបាយរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ក្នុងកាយវិការផ្សេងទៀតនាថ្ងៃដ៏ដែល អង្គការ NATO បានឲ្យដឹងថា នឹងបញ្ឈប់រាល់កិច្ចសហប្រតិបត្តិការស៊ីវិលនិងយោធាលើស្ថានភាពជាក់ស្ដែងជាមួយរុស្ស៊ីដោយសារម៉ូស្គូបានរួមបញ្ចូលឧបទ្វិប Crime។ ក្នុងសេចក្តីប្រកាស មួយ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស NATO បានដាស់តឿនរុស្ស៊ីមានការ បោះជំហានភ្លាមមួយរំពេចដើម្បីត្រឡប់មកប្រតិបត្តិតាមច្បាប់អន្តរជាតិវិញ៕
Related







