VOV WorldVOV World
រុស្ស៊ីធ្វើការស៊ើបអង្គេតការសម្លាប់អតីតឧបនាយករដ្ឋមន្ត្រី Boris Nemtsov
02/03/2015 08:36
(VOVworld) – នាថ្ងៃទី ១ មិនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើរការ រំលែកទុក្ខទៅកាន់គ្រួសាររបស់អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Boris Nemtsov ដែលត្រូវបាញ់សម្លាប់ហើយសន្យាថានឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីស្វែងរកមេកំនិត។
រុស្ស៊ីធ្វើការស៊ើបអង្គេតការសម្លាប់អតីតឧបនាយករដ្ឋមន្ត្រី Boris Nemtsov
រុស្ស៊ីធ្វើការស៊ើបអង្គេតការសម្លាប់អតីតឧបនាយករដ្ឋមន្ត្រី Boris Nemtsov (Image: VNA) (VOVworld) – នាថ្ងៃទី ១ មិនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើរការ រំលែកទុក្ខទៅកាន់គ្រួសាររបស់អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Boris Nemtsov ដែលត្រូវបាញ់សម្លាប់ហើយសន្យាថានឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បី ស្វែងរកមេកំនិត។ នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បាន សង្កត់ ធ្ងន់ថា៖ មរណភាពរបស់លោក Nemtsov គឺជាការបាត់បងដ៏ធំធេងសំរាប់ សង្គមរុស្ស៊ី ។ ស្តីអំពីដំណើការធ្វើស៊ើបអង្គេតរឿងហេតុនេះ គណៈកម្មាធិការស៊ើប អង្កេតរុស្ស៊ី បានឲ្យដឹងថា៖ គេនឹងធ្វើការស៊ើបអង្កេតបន្ថែមចំពោះមិត្តស្រីរបស់លោក Nemtsov ដោយសារលោកស្រីរូបនេះគឺជាអ្នកធ្វើជាក្សិណសាក្សីជាផ្ទាល់ក្នុងការ សម្លាប់នេះ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការស៊ើបអង្កេតក៏បានអំពាវនាវឲ្យប្រជាជន ទាំងមូលផ្តល់ព័ត៌មានអំពីរឿងហេតុពោលខាងលើតាមខ្សែទូរស័ព្ទ hotline ផងដែរ៕