VOV WorldVOV World
រុស្ស៊ីនិងអាមេរិកសន្ទនាតាមទូរស័ព្ទអំពីការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី
29/02/2016 10:11
(VOVworld) - នាថ្ងៃទី២៩ កុម្ភៈ ក្រសួងការបរទេស រុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសប្រទេសនេះ លោក Sergei Lavrov និងសមភាគីអាមេរិកលោក John Kerry បានធ្វើការសន្ទនាតាមទូរស័ព្ទអំពីការអនុវត្តន៍ កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី។
រុស្ស៊ីនិងអាមេរិកសន្ទនាតាមទូរស័ព្ទអំពីការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov (ខាងស្ដាំ) និងសមភាគីអាមេរិកលោក John Kerry (រូបថត៖AFP) (VOVworld) - នាថ្ងៃទី២៩ កុម្ភៈ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្រ្តីការ បរទេសប្រទេសនេះលោក Sergei Lavrov និងសមភាគីអាមេរិកលោក John Kerry បានធ្វើការសន្ទនាតាមទូរស័ព្ទអំពីការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី។ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហការយ៉ាងស្អិតរមួតលើ វិស័យយោធារវាងប្រទេសទាំងពីរក្នុងឋានៈជាសហប្រធានក្រុមអន្តរជាតិគាំទ្រ ស៊ីរី។កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីសម្រួបសម្រួលដោយអាមេរិកនិងរុស្ស៊ីចាប់ ផ្ដើមចូលជាធរមានតាំងពីម៉ោង០ថ្ងៃទី២៧​ កុម្ភៈ តាមម៉ោងតំបន់។កិច្ច ព្រមព្រៀង នេះទាក់ទិនដល់រដ្ឋាភិបាលនិងក្រុមប្រឆាំងនានា ប៉ុន្តែមិនរួមមានអង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាសឬក្រុមរណសិរ្ស Nursa មានទំនាក់ទំនងជាមួយ Al Qaeda ឡើយ។ក្រុមប្រឆាំងជិត១០០នៅស៊ីរីបានយល់ព្រមជាមួយកិច្ចព្រមព្រៀង ឈប់បាញ់ពោលខាងលើ៕