VOV WorldVOV World
រុស្ស៊ីនិងអាមេរិកស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅទីក្រុង Aleppo
25/10/2016 09:02
(VOVworld) – នាថ្ងៃទី ២៤ តុលា ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Sergei Lavrov បានចរចារតាមទូរស័ព្ទ ជាមួយសមភាគី អាមេរិក លោក John Kerry​ អំពីស្ថានភាពនៅស៊ីរី។
រុស្ស៊ីនិងអាមេរិកស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅទីក្រុង  Aleppo
រុស្ស៊ីនិងអាមេរិកស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅទីក្រុង Aleppo (VNA) (VOVworld) – នាថ្ងៃទី ២៤ តុលា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ រដ្ឋមន្ត្រី ការបរទេសនៃប្រទេសនេះ លោក Sergei Lavrov បានចរចារតាមទូរស័ព្ទ ជាមួយ សមភាគីអាមេរិក លោក John Kerry​ អំពីស្ថានភាពនៅស៊ីរី។ ថ្នាក់ដឹកនាំ​ទាំងពី ររូបបានឯកភាពថា៖ មជ្ឈដ្ឋានអ្នកជំនាញការនឹងបន្តស្វែងរកដំណោះ ស្រាយ សំរាប់វិបត្តិនៅទីក្រុង Aleppo ប៉ែកខាងជើងស៊ីរី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី  Lavrov បានចាត់ទុកថា៖​ អាមេរិកគប្បីប្រតិបត្តិតាមបណ្ដាកិច្ចសន្យាអំពីការ កំណត់ច្បាស់ក្រុមប្រឆាំងមជ្ឈន្ដិកម្មជាមួយបណ្ដាមុខសញ្ញាភេរវកម្មនៅស៊ីរី។ នា ថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Gennady Gatilov បានឲ្យដឹង ថា៖ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid Muallem នឹងបំពេញទស្សនកិច្ចនៅ រុស្ស៊ី នាថ្ងៃទី ២៨ តុលា ខាងមុខ​ ដើម្បីជួបចរចារជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រកាសថា៖ រុស្ស៊ីបានត្រៀមរៀបចំរាល់វិធានការណ៍ តបត វិញក្នុងករណីអាមេរិកបង្កើនបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី៕