រុស្ស៊ីនិងអាមេរិកស្វែងរកវិធានការណ៍ជៀសរាងការប៉ះទង្គិចលើដែនអាកាសស៊ីរី
04/11/2016 09:48
(VOVworld) - នាថ្ងៃទី ៣ វិច្ឆិកា តំណាងក្រសួងការពារ ជាតិរុស្ស៊ីនិងអាមេរិកបាន ដំណើរការកិច្ចប្រជុំ online ដើម្បីពិភាក្សាអំពីវិធានការណ៍បំពេញបន្ថែមសំដៅ ធានាសុវត្ថិភាពថែមទៀតសំរាប់ជើងហោះហើរនៃកង ទ័ពជើងអាកាសរុស្ស៊ីនិង កងកំលាំងសម្ព័ន្ធយោធាដឹក នាំដោយអាមេរិកនៅស៊ីរី។

រុស្ស៊ីនិងអាមេរិកស្វែងរកវិធានការណ៍ជៀសរាងការប៉ះទង្គិចលើដែនអាកាសស៊ីរី (VNA) (VOVworld) - នាថ្ងៃទី ៣ វិច្ឆិកា តំណាងក្រសួងការពារជាតិរុស្ស៊ីនិងអាមេរិកបាន ដំណើរការកិច្ចប្រជុំ online ដើម្បីពិភាក្សាអំពីវិធានការណ៍បំពេញបន្ថែមសំដៅ ធានាសុវត្ថិភាពថែមទៀតសំរាប់ជើងហោះហើរនៃកងទ័ពជើងអាកាសរុស្ស៊ីនិង កងកំលាំងសម្ព័ន្ធយោធាដឹកនាំដោយអាមេរិកនៅស៊ីរី។ កិច្ចប្រជុំលើកនេះត្រូវ បានរៀបចំឡើងតាមសំណូមពររបស់ភាគីអាមេរិកសំដៅវាយតំលៃការអនុត្ត កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាថ្ងៃទី ២០ តុលា ឆ្នាំ ២០១៥ រវាងភាគី ទាំងពីរអំពីការជៀសវាងការប៉ះទង្គិចនិងធានាសុវត្ថិភាពសំរាប់ជើងហោះហើរ លើដែនអាកាសស៊ីរីនៃបណ្ដាកងកំលាំងអន្តរជាតិចូលរួមការប្រយុទ្ធប្រឆាំង ភេរវកម្មនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ តំណាងនៃភាគីទាំងពីរបានឯកភាព នឹងដំណើរកិច្ចប្រជុំជាបន្តនាខែធ្នូ ខាងមុខ៕
Related






