រុស្សីនឹងបន្តគោលនយោបាយកិច្ចការបរទេសសកម្មជាមួយអាមេរិក
07/03/2012 11:27
ទីក្រុងម៉ូស្កូវ នឹងបន្តគោលនយោបាយកិច្ចការបរទេស សកម្មនេះជាមួយអាមេរិកក្រោមសម័យប្រធានាធិបតី ថ្មី ដោយចាត់ទុកនេះជាផែនគ្រឹះសំរាប់ជំហានជាបន្ត

ប្រធានាធិបតីរុស្សី Vladimir Putin(រូបថត៖Internet) ក្រោមសម័យប្រធានាធិបតី Dmitry Medvedev វិធានការណ៏មានប្រយោជន៏សមស្រប នឹងសំខាន់ជាច្រើន បានត្រូវអនុវត្តក្នុងទំនាក់ទំនងរុស្សី-អាមេរិក។ទីក្រុងម៉ូស្កូវ នឹងបន្តគោល នយោបាយកិច្ចការបរទេសសកម្មនេះជាមួយអាមេរិកក្រោមសម័យប្រធានាធិបតីថ្មី ដោយ ចាត់ទុកនេះជាផែនគ្រឹះសំរាប់ជំហានជាបន្តព្រមទាំងសង្ឃឹមថា៖ទីក្រុងវ៉ាស៊ីន តោណក៏នឹង មានកាយវិការដូច្នេះដែរ។អនុរដ្ឋមន្រ្តីការបរទេសរុស្សី Sergei Ryabkov បាន សន្យាដូច្នេះ នៅទីក្រុងម៉ូស្កូវកាលពីថ្ងៃទី ៦មិនានឹងអះអាងថា៖សេចក្តីសរេចចិត្តសំខាន់ ទាំងអស់ដែល បានអនុម័ត្តនាពេលថ្មីៗនេះដូជាការត្រួតពិនិត្យសព្វាវុធ ការចូលរូម WTOរបស់រុស្សីសុទ្ធតែ ផ្អែកលើការស្រុះចិរត្តគំនិតក្នុងថ្នាក់ដឹកនាំជាន់ខ្ពស់រុស្សីនឹងសុទ្ធតែមាន ការចូលរូមរបស់ ប្រធានាធិបតី Dmitry Medvedev ។ដោយហេតុនេះរុស្សីនឹងមិនពិនិត្យ មើលឫវាយតំលៃ ឡើងវិញនូវបណ្តាការព្រមព្រៀងដែលបានទទួលជាមួយអាមេរិកទេ៕
Related





