រុស្ស៊ីនឹងបន្តបង្កើនសក្តានុភាពការពារជាតិរបស់ខ្លួន
28/02/2013 08:43
(VOVworld) – រុស្ស៊ីនឹងបន្តបង្កើនសក្តានុភាពការពារជាតិ របស់ខ្លួន ដើម្បីទប់ទល់ នឹងការគំរាមកំហែងដែលអាច កើតមានឡើង។

(VOVworld) – រុស្ស៊ីនឹងបន្តបង្កើនសក្តានុភាពការពារជាតិរបស់ខ្លួន ដើម្បីទប់ទល់នឹង ការគំរាមកំហែងដែលអាចកើតមានឡើង។ នេះគឺជាសេចក្តីថ្លែងការរបស់ ប្រធានា ធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ការពារជាតិ រុស្ស៊ី នាថ្ងៃទី ២៧ កុម្ភៈ នៅទីក្រុង មូស្គូ។ ប្រធានាធិបតី Vladimir Putin បានឲ្យដឹង ថា៖ រុស្ស៊ីផ្តល់អាទិភាពទៅលើការបង្កើនសមាហរណកម្មយ៉ាង ជិតស្និតក្នុងបរិយា កាសអាស៊ី-អឺរ៉ុប បវិយាកាសសេដ្ឋកិច្ចឯកភាពនិងបង្កើតសម្ព័ន្ធ សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ការអភិឌ្ឍន៍ទំនាក់ទំនងដៃគូរក្នុងក្របខ័ណ្ឌអង្គការសហប្រតិ បត្តិការ Shang Hai (SCO) និងក្រុម BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង)។ ទន្ទឹម នឹងនោះ រុស្ស៊ីយកចិត្តទុកដាក់ដល់ការជំរុញដំណើការពហុប៉ូល និងអភិវឌ្ឍន៍ បណ្ដយន្តការសហភាពសមូហភាព ដើម្បី ទប់ទល់នឹងរាល់ការសាកល្បងចំពោះ សន្តិសុខក្នុងតំបន់ រួមមាន ការបង្កើន កំលាំងយោធារបស់អង្គការសន្ធិសញ្ញា សន្តិសុខសមូហភាព (CSTO) ផងដែរ៕ នេះគឺជាសេចក្តីថ្លែងការរបស់ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំក្រសួង ការពារជាតិរុស្ស៊ី នាថ្ងៃទី ២៧ កុម្ភៈ នៅទីក្រុង មូស្គូ។ (Image: Internet)
Related





