VOV WorldVOV World
រុស្ស៊ីនឹងអនុវត្តរាល់វិធានការចាំបាច់ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ
02/03/2014 08:39
(VOVworld) – ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា៖ ក្នុងករណី ប្រជាជននិយាយភាសារ រុស្ស៊ីដែលរស់នៅនៅបណ្ដាខេត្តភាគខាងកើតអ៊ុយក្រែន និងសាធារណៈរដ្ឋស្វ័យ រាជ្យ Crimea កំពុងប្រឈមមុខនឹង ការគំរាមកំហែងពីអំពើហឹង្សាដ៏ធ្ងន់ធ្ងរ រុស្ស៊ីនឹងអនុវត្តរាល់ វិធានការចាំបាច់ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិដើម្បីការពារសហគមន៍ ជននិយាយភាសាររុស្ស៊ីនៅទីនេះ
រុស្ស៊ីនឹងអនុវត្តរាល់វិធានការចាំបាច់ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ
ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin (Image: giaoducvietnam.vn) (VOVworld) – តាមស្ថាប័នសារព័ត៌មានវិមាន Kremlin នាថ្ងៃទី ២ មិនា បានឲ្យដឹងថា៖ ក្នុងបណ្ដាការចរចារតាមទូរសព្ទន៍ជាមួយអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon និងប្រធានាធិបតីរបស់បារាំងនិងអាមេរិក ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា៖ ក្នុងករណី ប្រជាជននិយាយភាសាររុស្ស៊ីដែលរស់នៅនៅបណ្ដាខេត្ត ភាគខាងកើតអ៊ុយក្រែននិងសាធារណៈរដ្ឋស្វ័យរាជ្យ Crimea កំពុងប្រឈមមុខនឹង ការគំរាមកំហែងពីអំពើហឹង្សាដ៏ធ្ងន់ធ្ងរ រុស្ស៊ីនឹងអនុវត្តរាល់វិធានការចាំបាច់ក្នុង ក្របខ័ណ្ឌច្បាប់អន្តរជាតិដើម្បីការពារសហគមន៍ ជននិយាយភាសាររុស្ស៊ីនៅទីនេះ ក៏ដូចជា ផលប្រយោជន៍របស់ខ្លួន។ មុននោះ នាថ្ងៃទី ១ មិនា ប្រធានាធិបតី Vladimir Putin បានស្នើឲ្យក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) អនុម័តលើការដាក់ពង្រាយកង ទ័ពរុស្ស៊ីនៅដែនដីរបស់អ៊ុយក្រែន។ កាយវិការរបស់លោក Putin ត្រូវបាននាំចេញ បន្ទាប់ពី ព្រឹទ្ធសភានិងសភាជាន់ ទាបរបស់រុស្ស៊ីសុទ្ធតែអំពាវនាវឲ្យប្រធានាធិបតី Putin ត្រូវមានវិធានការទប់ទល់ នឹងស្ថានភាពអស្ថិរភាពដែលកំពុងឡើងជណ្តើរនៅអ៊ុយក្រែន។ បន្ទាប់ពីសេចក្តីសម្រេចនេះរបស់រដ្ឋសភារុស្ស៊ីត្រូវបាននាំចេញ ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. បានរៀបចំសម័យពិគ្រោះយោបល់ជានបន្ទាន់លើកទី ២ ភ្លាមមួយរំពិច។ ស្តីអំពី កាយវិការពោលខាងលើរបស់រុស្ស៊ី ​ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុក គោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ លោក​ស្រី Catherine Ashton បានដាស់ តឿនរុស្ស៊ីបញ្ឈប់ការដាក់ពង្រាយកងទ័ព នៅអ៊ុយក្រែន។ ក្នុងពេលនោះ អគ្គលេខាធិការ NATO លោក Anders Fogh Rasmussen បានចាត់ទុកថា ៖ រុស្ស៊ីត្រូវគោរពរអធិបតេយ្យភាព និងបូរណភាព ដែនដីរបស់អ៊ុយក្រែន ព្រមទាំង រំលឹកការបន្ធូស្រាលភាពតានតឹងនៅ សាធារណៈ រដ្ឋស្វ័យរាជ្យ Crimea គឺជាបញ្ហាជាបន្ទាន់​ ហើយបណ្ដាសម្ព័ន្ធមិត្តរបស់ NATO ត្រូវសហការយ៉ាងជិតស្និតជាមួយគ្នា។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប្រធាន ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីសាធារណៈរដ្ឋស្វ័យរាជ្យ Crimea លោក Sergey Aksenov បានប្រកាសថា៖ តំបន់នេះមានគោលបំណងពិនិត្យមើលឡើងវិញ បែបបទ របស់ខ្លួននិងផ្ទេប្តូរពេលវេលានៃការស្ទង់មតិប្រជាជនចំពោះបែបបទរបស់ Crimea នាថ្ងៃទី ២៥ ឧសភា ឡើងដល់ថ្ងៃទី ៣០ មិនា ខាងមុខនេះ៕

More