VOV WorldVOV World
រុស្ស៊ីអំពាវនាវឲ្យ EU ដំណើរការសន្ទនា
11/03/2015 08:39
(VOVworld) – នាថ្ងៃទី ១០ មិនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ លោក Sergei Lavrov បាន រិះគន់អង្គការសន្ធិសញ្ញាអាត្លង់ ទិកខាងជើង (NATO) ក្នុងការបង្កើនសកម្មភាពយោធា ជិតនឹងតំបន់ខ្សែព្រំដែនជាមួយរុស្ស៊ី ព្រមទាំង អំពាវនាវ ឲ្យដោះស្រាយបណ្ដាជំលោះ ជាមួយសហភាពអឺរ៉ុប (EU) តាមរយៈការសន្ទនា។
រុស្ស៊ីអំពាវនាវឲ្យ EU ដំណើរការសន្ទនា
រុស្ស៊ីអំពាវនាវឲ្យ EU ដំណើរការសន្ទនា (Image: VNA) (VOVworld) – នាថ្ងៃទី ១០ មិនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក Sergei Lavrov បាន រិះគន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្នុងការបង្កើនសកម្មភាពយោធា ជិតនឹងតំបន់ខ្សែព្រំដែនជាមួយរុស្ស៊ី ព្រមទាំង អំពាវនាវឲ្យដោះស្រាយបណ្ដាជំលោះ ជាមួយសហភាពអឺរ៉ុប (EU) តាមរយៈការសន្ទនា។ ថ្លែងមតិបន្ទាប់ពីជំនួបធ្វើការជាមួយ សមភាគីអេស្ប៉ាញ លោក Jose Manuel Garcia Margallo លោក Lavrov បានចាត់ទុកថា៖ ការដែល NATO បង្កើនសកម្មភាពយោធាជិតនឹងតំបន់ខ្សែព្រំដែន ជាមួយរុស្ស៊ីមិនបាន រួមចំណែកកសាងទំនុកទុកចិត្តនៅអឺរ៉ុបនិងតំបន់ប៉ាស៊ីហ្វិក ឡើយ។ តាមលោក Lavrov ឲ្យដឹងថែមទៀតថា៖ ម៉ូស្គូនិង Madrid គប្បីចាប់ផ្តើមការសន្ទនា​រវាងរុស្ស៊ីនិង EU ឡើងវិញក្នុងកាលៈទេសៈ ភាពតានតឹងនាបច្ចុប្បន្ន ជាពិសេសគឺការ ទប់ទល់នឹងបណ្ដាការគំរាមកំហែងនិងការសាកល្បងថ្មី៕