រុស្ស៊ីសំណូមពរឲ្យទួរគីដេញចាប់ខ្លួនជនដៃដល់សម្លាប់អ្នកបើកយន្តហោះរុស្ស៊ី
31/12/2015 10:00
(VOVworld) - រុស្ស៊ីសំណូមពរឲ្យ ទួរគីដំណើរការដេញ ចាប់ខ្លួនពលរដ្ឋទួរគីឈ្មោះ Alparslan Chelik ជាជនដៃ ដល់បានសម្លាប់អ្នកបើកយន្តហោះទម្លាក់គ្រាប់បែក Su-២៤ របស់រុស្ស៊ីដែល ត្រូវកងទ័ពជើងអាកាសទួរកី បាញ់ទម្លាក់កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៥។

សាកសពរបស់អ្នកបើកយន្តហោះត្រូវសម្លាប់បានបញ្ជូនត្រឡប់មករុស្ស៊ី (រូបថត៖AFP) (VOVworld) - ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី៣០ ធ្នូ អ្នកនាំពាក្យក្រសួងការបរទេស រុស្ស៊ីលោកស្រី Maria Zakharova បានសង្កត់ធ្ងន់ថា រុស្ស៊ីសំណូមពរឲ្យទួរគីដំណើរ ការដេញចាប់ខ្លួនពលរដ្ឋទួរគីឈ្មោះ Alparslan Chelik ជាជនដៃដល់បានសម្លាប់អ្នក បើកយន្តហោះទម្លាក់គ្រាប់បែក Su-២៤ របស់រុស្ស៊ីដែល ត្រូវកងទ័ពជើងអាកាស ទួរកីបាញ់ទម្លាក់កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៥។សេចក្ដីថ្លែងការណ៍នេះបាន សំដែងនូវការខឹងច្រលោតចំពោះការដែលកាសែតធំមួយរបស់ទួរគីបានចុះផ្សាយ បទសម្ភាសជាមួយមុខសញ្ញាម្នាក់ស្ដីអំពីការសម្លាប់អ្នកបើកយន្តហោះរុស្ស៊ី ហើយ ឃោសនាប្រឆាំងរុស្ស៊ីខណៈដែលរដ្ឋអំណាចទួរគីមិនមានប្រតិកម្មណាមួយឡើយ។ មុននោះ នាថ្ងៃទី២៧ ធ្នូ កន្លងទៅ កាសែត Hurriyet របស់ ទួរគីបានចុះផ្សាយបទ សម្ភាសន៍ជាមួយ Chelik ដែលក្នុងនោះជនរូបនេះបាន ទទួលស្គាល់ចូលរួមដោយ ផ្ទាល់ក្នុងការសម្លាប់អ្នកបើកយន្តហោះរុស្ស៊ី។ ក្នុងបំរ៉ែបំរួលទាក់ទិនមួយទៀត នាថ្ងៃទី៣០ ធ្នូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាអនុម័តលើសំណើររបស់រដ្ឋាភិបាលរុស្ស៊ី តាមនោះម៉ូស្គូ ដកចេញពីកិច្ចព្រមព្រៀងឧបត្ថម្ភគត្តិយុត្តដែលប្រទេសនេះចុះហត្ថលេខាជាមួយ ទួរគីកាលពីឆ្នាំ២០០៧មក៕
Related







