រុស្ស៊ីថ្កោលទោសសញ្ញាជាតិសាសន៍និយមនិងហ្វាស៊ីសនិយមថ្មីនៅអ៊ុយក្រែន
27/02/2014 08:35
(VOVworld) - នាថ្ងៃទី ២៦ កុម្ភៈ រុស្ស៊ីបានស្នើឲ្យអង្គការ សន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) ថ្កោលទោស មុខសញ្ញាជាតិសាសន៍និយមនិងហ្វាស៊ីសនិយមថ្មីភាគខាង លិចអ៊ុយក្រែន។

ប្រធានាធិបតី និងជាមេបញ្ជាការបណ្ដាកងកំលាំងប្រដាបអាវុធសហព័ន្ធរុស្ស៊ី លោក Vladimir Putin (Image: Vietnam+) (VOVworld) - នាថ្ងៃទី ២៦ កុម្ភៈ រុស្ស៊ីបានស្នើឲ្យអង្គការសន្តិសុខនិងសហប្រតិ បត្តិការអឺរ៉ុប (OSCE) ថ្កោលទោសមុខសញ្ញាជាតិសាសន៍និយមនិងហ្វាស៊ីស និយមថ្មីភាគខាងលិចអ៊ុយក្រែន។ ភាគីរុស្ស៊ីសង្កត់ធ្ងន់ថា៖ ស្ថានភាពអ៊ុយក្រែន ត្រូវមានស្ថិរភាពតាមនិតិវិធីច្បាប់ ជាពិសេស សហគមន៍អន្តរជាតិត្រូវវាយតំលៃ ដោយបរានុម័តស្ថានភាពនៅទីនេះ។ រុស្ស៊ីបានលើកច្បាស់ថា៖ រាល់រូបភាព ជំនួយពីភាគីនានាត្រូវបានអនុវត្តដោយឈរលើសំណើររបស់រដ្ឋអំណាចស្រប ច្បាប់របស់អ៊ុយក្រែននិងត្រូវគោរពអធិបតេយ្យភាពនៃប្រទេសនេះ។ ភាគីរុស្ស៊ី ក៏បានរំលឹកតំណាង OSCE អំពី សញ្ញានៃជាតិសាន៍ជ្រុលនិយមនិងហ្វាស៊ីស និយមថ្មីដែលកំពុងកើនឡើងភាគខាងលិចអ៊ុយក្រែនក្នុងនោះមានឧបាយកល រារាំងផលប្រយោជន៍និងធ្វើឲ្យឯតោសមាគមន៍ជនអ៊ុយក្រែននិយាយភាសារុស្ស៊ី នៅប្រទេសនេះផងដែរ។ ក្នុងព្រឹត្តតិការណ៍ទាក់ទិនមួយទៀត ប្រធានាធិបតី និងជាមេបញ្ជាការបណ្ដាកងកំលាំងប្រដាបអាវុធសហព័ន្ធ រុស្ស៊ី លោក Vladimir Putin បានចេញបទបញ្ជាឲ្យក្រសួងការពារប្រទេសដំណើរការត្រួតពិនិត្យដោយ ចៃដន្យនិងលើគ្រប់វិស័យលទ្ធភាពត្រៀមខ្លួនជាស្រេចប្រយុទ្ធនៃបណ្ដាអង្គភាព កងទ័ពភាគខាងលិចនៃប្រទេសនេះ៕
Related
More




