VOV WorldVOV World
រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិកក្នុងកម្រិតសមស្រប
30/03/2026 08:56
(VOVWORLD) - នៅថ្ងៃទី ២៩ ខែមីនា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា រុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឌូម៉ាជាតិរុស្ស៊ីទៅកាន់សហរដ្ឋអាមេរិក ហើយចាត់ទុកនេះ ជាជំហានដ៏សំខាន់ដើម្បីស្តារឡើងវិញនូវការសន្ទនាទ្វេភាគី ដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។
រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិកក្នុងកម្រិតសមស្រប
យោងតាមលោក Dmitry Peskov នៅក្នុងបរិបទនៃទំនាក់ទំនងរុស្ស៊ី-អាមេរិក ស្ទើរតែ "ជាប់គាំងលើគ្រប់វិស័យ" ជំនួបដំបូងរវាងភាគីទាំងពីរ ទោះបីជាមានការប្រុងប្រយ័ត្នក៏ដោយ ក៏មានសារៈសំខាន់យ៉ាងខ្លាំង និងអាចរួមចំណែកដល់ "ការស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគី"។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេច ក្នុងការបន្តជំរុញកិច្ចសន្ទនាក្នុងកម្រិតសមស្រប ជាមួយសហរដ្ឋអាមេរិក ហើយនឹងរាយការណ៍អំពីខ្លឹមសារនៃកិច្ចសន្ទនាទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ មុននោះ គណៈប្រតិភូឌូម៉ាជាតិរុស្ស៊ីបានធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់សហរដ្ឋអាមេរិក តប់តាមការអញ្ជើញរបស់ភាគីអាមេរិក និងបានពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើននាពេលបច្ចុប្បន្ន រួមទាំងជម្លោះនៅអ៊ុយក្រែន ស្ថានភាពនៅមជ្ឈិមបូព៌ា ក៏ដូចជាប្រធានបទយុទ្ធសាស្ត្រដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងដោយសម្ងាត់៕
TAG
VOV/VOVworld/រុស្ស៊ី/ការសន្ទនា/សហរដ្ឋអាមេរិក/ឌូម៉ាជាតិ