បំណែកយន្តហោះត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ (រូបថត៖ Chinanews.com) |
នៅព្រឹកថ្ងៃដដែល នាយកដ្ឋានអាកាសចរណ៍ស៊ីវិលចិន (CAAC) បានដំណើរ ការយន្តការបន្ទាន់ ហើយចាត់បញ្ជូនក្រុមការងារទៅកាន់កន្លែងធ្លាក់យន្តហោះ។ CAAC បានបញ្ជាក់ថា យន្តហោះ Boeing ៧៣៧ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលចេញដំណើរពីទីក្រុង Kunming (រដ្ឋធានីនៃខេត្ត Yunnan) ទៅ កាន់ទីក្រុង Guangzhou (រដ្ឋធានីនៃខេត្ត Guangdong) បានបាត់ការទាក់ទង ខណៈ កំពុងហោះហើរពីលើទីក្រុង Wuzhou នៃខេត្ត Guangxi ។ នៅពេលកើតហេតុ លើ យន្តហោះមានមនុស្សចំនួន១៣២នាក់ ក្នុងនោះមានអ្នកដំណើរ១២៣នាក់និងក្រុមអ្នកបើកបរ៩នាក់៕





