រឿងអាស្រូវនយោបាយនៅកូរ៉េខាងត្បូង៖មន្ត្រីការទូតទទួលស្គាល់តួនាទីរបស់លោកស្រី Choi ក្នុងការតែងតាំង
01/02/2017 08:44
(VOVworld) - នាថ្ងៃទី៣១ មករា ឯកអគ្គរដ្ឋទូតកូរ៉េខាង ត្បូងប្រចាំនៅមីយ៉ាន់ម៉ាលោក Yoo Jae-kyung បាន ទទួលស្គាល់ថា លោកស្រី Choi Soon-sil ជាមិត្តភក្តិ ស្និទ្ធិស្នាលរបស់ប្រធានាធិបតីដែលកំពុងត្រូវផ្អាកពី តំណែងលោកស្រី Park Geun-hye ហើយជាមជ្ឈមណ្ឌលនៃរឿងអាស្រូវនាបច្ចុប្បន្ននៅកូរ៉េខាងត្បូងនោះ មានការទាក់ទិនដល់សេចក្ដីសំរេចអំពីការតែងតាំងលោករូបនេះកាលពីឆ្នាំទៅមិញ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅមីយ៉ាន់ម៉ាលោក Yoo Jae-kyung (រូបថត៖Yonhap) (VOVworld) - នាថ្ងៃទី៣១ មករា ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅមីយ៉ាន់ម៉ា លោក Yoo Jae-kyung បានទទួលស្គាល់ថា លោកស្រី Choi Soon-sil ជាមិត្តភក្តិស្និទ្ធិ ស្នាលរបស់ប្រធានាធិបតីដែលកំពុងត្រូវផ្អាកពីតំណែងលោកស្រី Park Geun-hye ហើយជាមជ្ឈមណ្ឌលនៃរឿងអាស្រូវនាបច្ចុប្បន្ននៅកូរ៉េខាងត្បូងនោះ មានការទាក់ ទិនដល់សេចក្ដីសំរេចអំពីការតែងតាំងលោករូបនេះកាលពីឆ្នាំទៅមិញ។អ្នកនាំពាក្យ Lee Kyu-chul នៃក្រុមស៊ើបអង្កេតឯករាជ្យអំពីរឿងអាស្រូវពោលខាងលើបានឲ្យដឹង ថា លោក Yoo ទទួលស្គាល់ថា លោកបានជួបជុំជាមួយលោកស្រី Choi Soon-sil ប៉ុន្មានលើកហើយត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតាមរយៈការឧទ្ទេសនាមរបស់ លោកស្រីរូបនេះ៕
Related





