សាធារណៈមតិគាំទ្រសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត
02/11/2015 09:58
(VOV)_សាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិដែលទាក់ទិនដល់ការប្តឹងនៅសមុទ្រខាងកើត របស់ហ្វីលីពីន កំពុងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ និង

សាធារណៈមតិគាំទ្រសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត (VOV)_សាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិដែលទាក់ទិនដល់ ការប្តឹងនៅសមុទ្រខាងកើត របស់ហ្វីលីពីន កំពុងទទួលបានការគាំទ្រពីសហគមន៍ អន្តរជាតិ និងសាធារណៈមតិបារាំង។ បន្ទាប់ពីពេលស្រាវជ្រាវការផ្តល់សក្ខីកម្ម របស់ហ្វីលីពីន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ កក្កដា ដែលប្តឹងចិនអំពីជម្លោះសមុទ្រ ខាងកើត នាថ្ងៃទី២៩តុលា តុលាការអាជ្ញាកណ្ដាលអន្តរជាតិ (PCA) បានប្រកាស ថា៖ ហ្វីលីពីននិងចិន បានចូលរួមអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់ សមុទ្រ ( UNCLOS) បានជា ភាគីទាំងពីរត្រូវដោះស្រាយតាមការកំណត់របស់ UNCLOS។ សេចក្ដីសម្រេចចិត្តរបស់ចិនដែលមិនចូលរួមការប្តឹងនេះ នឹងមិនអាច ផ្លាស់ប្តូរសេចក្ដីសម្រេចចិត្តរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិ និងការដែល ហ្វីលីពីនប្តឹងដោយឯកតោភាគី គឺមិនរំលោភទៅលើដំណើការដោះស្រាយជំលោះ តាម UNCLOS ទេ។ តាមកាសែត Le Monde , RFI, AFP របស់បារាំង នាថ្ងៃទី៣០តុលា បានចេញ ព័ត៍មានព្រមៗគ្នា អំពីព្រឹត្តិការណ៍នេះ ហើយអះអាងថា៖ការដែលចិនមិនចូលរួម ការប្តឹងនេះ គឺមិនជះឥទ្ធិពលដល់សេចក្ដីសម្រេចចិត្តរបស់តុលាការឡើយ។ តាម ទីភ្នាក់ងារសារព័ត៍មានអង់គ្លេស Reuters ថា៖ តួនាទីរបស់បេកាំងនឹងរងការខូច ខាតជាច្រើន ប្រសិនបើតុលាការនេះចេញសាលក្រមថា៖ចិនបានរំលោភទៅលើ ការកំណត់នានារបស់អង្គការសហប្រជាជាតិ៕
Related




