VOV WorldVOV World
សាធារណះមតិអន្តរជាតិចំពោះកិច្ចព្រមព្រៀងហ្សឺណែវ ១៩៥៤៖មេរៀនដ៏ថ្លៃថ្នូអំពីកិច្ចការពារអធិបតេយ្យភាព
19/07/2014 09:04
(VOV)_ កិច្ចព្រមព្រៀង ហ្សឺណែវ ស្ដីពីការបញ្ចប់សង្គ្រាមនៅវៀតណាមត្រូវ​បានចុះ​ហត្ថលេខាមុននេះ ៦០ឆ្នាំ និងនេះគឺជាជ័យជំនះដ៏ភ្លឺស្វាងរបស់ខឿនកិច្ចការ​បរទេសវៀតណាមដ៏ក្មេងខ្ចី​។
សាធារណះមតិអន្តរជាតិចំពោះកិច្ចព្រមព្រៀងហ្សឺណែវ ១៩៥៤៖មេរៀនដ៏ថ្លៃថ្នូអំពីកិច្ចការពារអធិបតេយ្យភាព
សន្និសីទហ្សឺណែវ ​ (VOV)_ កិច្ចព្រមព្រៀង ហ្សឺណែវ ស្ដីពីការបញ្ចប់សង្គ្រាមនៅវៀតណាមត្រូវ​បានចុះ​ហត្ថលេខាមុននេះ ៦០ឆ្នាំ និងនេះគឺជាជ័យជំនះដ៏ភ្លឺស្វាងរបស់ខឿនកិច្ចការ​បរទេស​វៀតណាមដ៏ក្មេងខ្ចី​។ ជួបពិភាក្សាជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន លោក Tran Viet  Phuong អតីតអ្នកជំនាញ​នៃគណៈប្រតិភូវៀតណាម ​ប្រជាធិបតេយ្យ សាធារណរដ្ឋ នៅសន្និសីទ​ ហ្សឺណែវ បានអោយដឹងអំពីកត្តាសំខាន់​បំផុតដើម្បីចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ហ្សឺណែវ នោះគឺ​៖           “ ចង់ការពារអោយបានអធិបតេយ្យភាពនោះគឺប្រការសំខាន់បំផុត គឺត្រូវ​យល់ដឹងអំពីបណ្ដាកម្លាំងណា និងរបៀប​ដែលគេមានបំណងនឹង​រំលោភទៅ​លើអធិបតេយ្យភាពរបស់យើង។ ប្រការនេះត្រូវបានប្រធាន​គណៈប្រតិភូវៀតណាម​យល់ដឹងច្បាស់ក្នុងដំណើការចរចារ។ ដូច្នេះ ក្នុងគ្រានោះ ​គណៈប្រតិភូវៀតណាមត្រូវ​ម្ចាស់ការ ប្តេជ្ញាចិត្តដើម្បីដណ្ដើមបានជ័យជំនះ ឯករាជ្យ ​អធិបតេយ្យភាព។”           សាស្ត្រចារ្យភាសាវិទ្យា Anatoly Sokolov បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី ​បាន​វាយតំលៃថា៖ កិច្ចព្រមព្រៀង ហ្សឺណែវដែលត្រូវបានចុះហត្ថលេខានាថ្ងៃទី២០ ​កក្កដា ឆ្នាំ ១៩៥៤ បានបើកចេញទំព័រថ្មីក្នុងការតស៊ូរបស់ប្រជាជន​វៀតណាម ដើម្បី​សេរីភាព និងឯកភាពប្រទេសជាតិ៕