VOV WorldVOV World
សាធារណរដ្ឋស្វ័យប្រកាស Donetsk សម្រេចរួចរាល់ការដកអាវុធធុនធ្ងន់
02/03/2015 09:47
(VOVworld)-តំណាងក្រសួងការពារជាតិនៃសាធារ ណរដ្ឋ Donetsk (DPR) ស្វ័យ ប្រកាស លោក Eduard Barusin បានប្រកាសនាថ្ងៃទី១មិនាថា
សាធារណរដ្ឋស្វ័យប្រកាស Donetsk សម្រេចរួចរាល់ការដកអាវុធធុនធ្ងន់
រូបថតៈ laodong.com (VOVworld)-តំណាងក្រសួងការពារជាតិនៃសាធារណរដ្ឋ Donetsk (DPR) ស្វ័យ ប្រកាស លោក Eduard Barusin បានប្រកាសនាថ្ងៃទី១មិនាថា បណ្តាអង្គភាព ប្រ ដាប់អាវុធ DPR បានសម្រេចរួចរាល់ការដកអាវុធធុនធ្ងន់ ចេញពីខ្សែ បន្ទាត់ ព្រំដែន ក្រោមការឃ្លាំមើលរបស់អង្គការសន្តិសុខនិងសហប្រតិបរត្តិការអឺរ៉ុប (OSCE)។ ក្នុងពេលជាមួយគ្នានោះ រដ្ឋអំណាចអ៊ុយក្រែន ទើបនឹងដកចេញ អាវុធធុនធ្ងន់មួយចំនួនតែប៉ុណ្ណោះ។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិ លោក Stepan Poltorak បានសង្កត់ធ្ងន់ថា​ កងទ័ពអាចនឹងបញ្ជូនអាវុធត្រឡប់មកឲទីតាំងដើម វិញ បើក្នុងករណីភាគីប្រឆាំងនៅភាគខាងកើតអ៊ុយក្រែនរំលោភទៅលើផែនការ សន្តិភាព៕