VOV WorldVOV World
សារព័ត៍មានបារាំងនិងអន្តរជាតិសរសេរអំពីមហិច្ចតារបស់ចិនក្នុងការកសាងកោះសប្បនិមិត្តនៅប្រជុំកោះ Truong Sa
03/03/2015 10:34
(VOV)_នាប៉ុន្មានថ្ងៃនេះ សារព័ត៍មានបារាំងនិងអន្តរជាតិ បានចុះផ្សាយអត្ថ បទជា ច្រើនដែលទាក់ទិនដល់ការដែលចិនជំរុញខ្លាំងការកសាងបណ្ដាកោះសប្ប និមិត្ត នៅក្នុងតំបន់ប្រជុំកោះ Truong Sa របស់វៀតណាម ដោយមាន​មហិច្ចតា​គ្រប់ គ្រងតំបន់សមុទ្រខាងកើត។
សារព័ត៍មានបារាំងនិងអន្តរជាតិសរសេរអំពីមហិច្ចតារបស់ចិនក្នុងការកសាងកោះសប្បនិមិត្តនៅប្រជុំកោះ Truong Sa
ចិនជំរុញខ្លាំងការកសាងបណ្ដាកោះសប្បនិមិត្ត នៅក្នុងតំបន់ប្រជុំកោះ Truong Sa របស់វៀតណាម             (VOV)_នាប៉ុន្មានថ្ងៃនេះ សារព័ត៍មានបារាំងនិងអន្តរជាតិ បានចុះផ្សាយអត្ថ បទជា ច្រើនដែលទាក់ទិនដល់ការដែលចិនជំរុញខ្លាំងការកសាងបណ្ដាកោះសប្ប និមិត្ត នៅក្នុងតំបន់ប្រជុំកោះ Truong Sa របស់វៀតណាម ដោយមាន​មហិច្ចតា​គ្រប់ គ្រងតំបន់សមុទ្រខាងកើត។ ក្នុងអត្ថបទ១ ដែលបានចុះ​ផ្សាយ​នៅលើកា សែតប្រចាំថ្ងៃ Le Figano នាថ្ងៃទី១៦ កុម្ភះ អ្នកនិពន្ធ Jean Licourn បានដកស្រង់ របាយការណ៍របស់ក្រសួងការពារជាតិបារាំងថា៖​ចិនយកចិត្តទុក​ដាក់​ជាពិសេស ដល់តំបន់សមុទ្រនេះ ពីព្រោះនេះគឺជាតំបន់យុទ្ធសាស្ត្រដ៏សែន​សំខាន់។  ការដែល ចិនបង្កើកោះថ្មីនេះ គឺបន្តយុទ្ធសាស្ត្រ១ ដែលតែងតែអនុវត្តនៅ​តំបន់ប្រជុំកោះ   Hoang Sa។ នាខែឧសភាឆ្នាំ ២០១៤កន្លងទៅ ចិនបានប្រើតំបន់​ដែនសមុទ្រ នេះ ​អធិប្បាយអោយអំពើដាក់ស្ថានីយ៍ខួង Haiyan Shinyou ៩៨១ ដោយ ខុសច្បាប់ របស់ខ្លួន។           នាថ្ងៃទី១៦ កុម្ភះ គេហទំព័រអន្តរជាតិ របស់ Radio – Monaco បានចុះ​ផ្សាយ ​អត្ថបទ១ ដោយប្រធានបទ៖ ចិនកំពុងកសាងកោះយោធា១ នៅក្នុងចន្លោះដែន សមុទ្រវៀតណាមនិងហ្វីលីពីន។ ក្នុងនោះ អ្នកនិពន្ធ Frank Herman បា​ន​អះអាង ថា៖ការបើកទូលាយកោះ និងក្លាយកោះទាំងនេះទៅជាទីតាំងយោធា និងមូលដ្ឋានសំរាប់​ចិនលើកឡើងសំណូមពរអំពីតំបន់សេដ្ឋកិច្ច​ផ្ដាច់មុខនៅ លើសមុទ្រ។            ដោយប្រធានបទ៖ បណ្ដាកោះសប្បនិមិត្ត អាវុធសម្ងាត់របស់ចិន អត្ថបទ នៅចុះផ្សាយកាសែត Sputniknews នាថ្ងៃទី២៣ កុម្ភះ បានដកស្រង់ព័ត៍មាន​ពី​ ទស្សនាវត្ដី​ HIS​ Jane’s Defence Weekly បានអោយដឹងថា៖ ចិនកំពុង​ខំប្រឹងប្រែង ​កសាងបណ្ដាញ់ទីតាំងកងទ័ពជើងទឹក និងជើងអាកាសក្នុងតំបន់​ជំលោះ  ដោយផ្អែកទៅលើកោះថ្មីចំនួន៥។ ​ លោក James Hardy អគ្គនិពន្ធនាយក   HIS Jane’s Defence Weekly បានអះអាងថា៖ ចិនបានគូប្លង់ និងសកម្មអនុវត្ត កម្មវិធីក សាងបណ្ដាញការពារនៅក្នុងតំបន់ប្រជុំកោះ Truong Sa ដែរ៕