VOV WorldVOV World
សេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមស្ដីពីសមុទ្រខាងកើត
08/05/2015 11:20
(VOV)_នាថ្ងៃទី៨ឧសភា ឆ្លើយសំណូមពររបស់អ្នកយកព័ត៍មាន ស្ដីពីប្រតិកម្មរបស់វៀតណាម ចំពោះសេចក្ដីប្រកាស១ចំនួនរបស់ចិនដោយចាត់ទុកថា៖ វៀតណាមបានពង្រីក ពូន​សមុទ្រដោយទ្រង់​ទ្រាយធំនៅបណ្ដាកោះនៅសមុទ្រខាងកើត
សេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមស្ដីពីសមុទ្រខាងកើត
(VOV)_នាថ្ងៃទី៨ឧសភា ឆ្លើយសំណូមពររបស់អ្នកយកព័ត៍មាន ស្ដីពីប្រតិកម្មរបស់វៀតណាម ចំពោះសេចក្ដីប្រកាស១ចំនួនរបស់ចិនដោយចាត់ទុកថា៖ វៀត ណាមបានពង្រីក ពូន​សមុទ្រដោយទ្រង់​ទ្រាយធំនៅបណ្ដាកោះនៅសមុទ្រខាង កើត អ្នកនាំពាក្យនៃក្រសួង​ការបរទេសវៀតណាម លោក Le Hai Binh បានអះ អាងថា​៖           “ វៀតណាមមានគ្រប់មូលដ្ឋានគតិយុត្តិ និងភ័ស្តុតាងប្រវត្តិសាស្ត្រ​ដើម្បីអះ អាងនូវអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់ខ្លួន នៅ​សមុទ្រខាងកើត សម ស្របជាមួយច្បាប់អន្តរជាតិ ដែលក្នុងនោះមាន​អនុសញ្ញា ​អង្គការសហប្រជាជាតិ  ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ អ្នកនាំពាក្យនៃក្រសួង​ការបរទេសវៀតណាម លោក Le Hai Binh បណ្ដាសកម្មភាព បើកទូលាយកោះ ដែលចិនកំពុងអនុវត្តនោះ បានរំលោភយ៉ាង ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម នៅសមុទ្រខាងកើត បង្កការព្រួយ បារម្ភយ៉ាង​ជ្រាលជ្រៅ នៅក្នុងសហគមន៍អន្តរជាតិដែលក្នុងនោះមានអាស៊ាន។ ជាថ្មីម្តងទៀត វៀតណាម ស្នើអោយភាគីចិនត្រូវបញ្ឈប់សកម្ម​ភាពទាំងនេះភ្លាម មួយរំពេច គោរពនិងអនុវត្តតាមច្បាប់អន្តរជាតិ ​ជាពិសេសគឺអនុសញ្ញា អង្គការ សហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២​ ក៏ដូចជាសេចក្ដីថ្លែងការណ៍ ស្ដីពី ប្រតិបត្តិសំរាប់ភាគី​នានានៅសមុទ្រខាងកើត ( DOC) មិនទុកអោយ​សកម្មភាព ​ប្រហាក់ប្រហែលកើតមានឡើងជាថ្មីម្តង់ទៀតនិងធ្វើអោយ​ជំលោះនៅសមុទ្រ ខាងកើតរីករាលដាល៕”