សេតវិមានជួយឧបត្ថម្ភបណ្ដាសម្ព័ន្ធមិត្តនៅអាស៊ី-អាគ្នេយ៍ប្រឆាំងនឹង IS
23/09/2016 10:04
(VOVworld) – អាមេរិកកំពុងគាំទ្របណ្ដាសម្ព័ន្ធមិត្តនៅ អាស៊ី-អាគ្នេយ៍បង្កើន សកម្មភាពដើម្បីប្រឆាំងជំទាស់ នឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ដែល កំពុង ពង្រីកសកម្មភាពនៅតំបន់នេះ។

សេតវិមានជួយឧបត្ថម្ភបណ្ដាសម្ព័ន្ធមិត្តនៅអាស៊ី-អាគ្នេយ៍ប្រឆាំងនឹង IS (VNA) (VOVworld) – អាមេរិកកំពុងគាំទ្របណ្ដាសម្ព័ន្ធមិត្តនៅអាស៊ី-អាគ្នេយ៍បង្កើន សកម្មភាពដើម្បីប្រឆាំងជំទាស់នឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ដែល កំពុងពង្រីកសកម្មភាពនៅតំបន់នេះ។ ថ្លែងមតិនទៅការសួរដេញដោលនៃ គណៈកម្មាធិការយោធាព្រឹទ្ធសភាអាមេរិក ឧត្តមសេនីយ៍ Joe Dunford បាន ទទួលស្គាល់ថា៖ អាមេរិកកំពុងសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយបណ្ដា ដៃគូ នៅអាស៊ី-អាគ្នេយ៍។ គោលដៅគឺអភិវឌ្ឍន៍ក្របខ័ណ្ឌមួយដើម្បីចែក រំលែកព័ត៌មាន និងចារកិច្ចអំពីក្រុមជ្រុលនិយម។ ក្នុងពេលនោះ រដ្ឋមន្ត្រី ការពារជាតិអាមេរិក លោក Ashton Carter បានជូនដំណឹងថា៖ លោកនឹង ជួបធ្វើការជាមួយសមភាគីក្នុងតំបន់នាសប្តាហ៍ខាងមុខនៅសន្និសីជាន់ ខ្ពស់នៅ Hawaii (អាមេរិក)។ តាមគំរោង IS គឺជា ខ្លឹមសារពិភាក្សាសំខាន់ មួយ៕
Related






