សេតវិមានការពារក្រិត្យហាមឃាត់ការឆ្លងដែនជាបណ្ដោះអាសន្នរបស់ប្រធានាធិបតីលោក D. Trump
01/02/2017 08:36
(VOVworld) - លេខាធិការសារព័ត៌មានរបស់សេត វិមានលោក Sean Spicer នា ថ្ងៃទី៣១ មករា បាន ប្រកាសថា ក្រិត្យរបស់ប្រធានាធិបតីលោក Donald Trump ដែលមិនអនុញ្ញាតឲ្យជនភៀសខ្លួនក៏ដូចជា ប្រជាពលរដ្ឋពីប្រទេសចំនួន៧ដែលមានបរិមាណជនអ៊ីស្លាមស្រូបយកភាគច្រើនចំនួនប្រជាជនសរុប ទៅកាន់ អាមេរិកនោះ មិនមែនជាបទហាមឃាត់ឆ្លងដែននោះទេ។

លេខាធិការសារព័ត៌មានរបស់សេតវិមានលោក Sean Spicer (រូបថត៖EPA/TTXVN) (VOVworld) - លេខាធិការសារព័ត៌មានរបស់សេតវិមានលោក Sean Spicer នា ថ្ងៃទី៣១ មករា បានប្រកាសថា ក្រិត្យរបស់ប្រធានាធិបតីលោក Donald Trump ដែល មិនអនុញ្ញាតឲ្យជនភៀសខ្លួនក៏ដូចជាប្រជាពលរដ្ឋពីប្រទេសចំនួន៧ដែលមាន បរិមាណជនអ៊ីស្លាមស្រូបយកភាគច្រើនចំនួនប្រជាជនសរុប ទៅកាន់អាមេរិកនោះ មិនមែនជាបទហាមឃាត់ឆ្លងដែននោះទេ។ថ្លែងមតិនៅសន្និសីទកាសែត លោក Spicer បានស្ដីបន្ទោសឲ្យមធ្យោបាយសារព័ត៌មានដោយចាត់ទុក គោលនយោបាយ ដែលកំពុងបង្កភាពចម្រូងចម្រាសនេះគឺបទហាមឃាត់មួយ។លោករូបនេះអះអាងថា ក្រិត្យរបស់ប្រធានាធិបតីលោក Trump មិនមែនជាបទ ហាមឃាត់ចំពោះជនអ៊ីស្លាម នោះឡើយ តែជាយន្តការត្រួតពិនិត្យប្រវត្តិរូបសំដៅ ធានាសុវត្ថិភាពសំរាប់ប្រទេស អាមេរិកតែប៉ុណ្ណោះ។ នាថ្ងៃដដែល អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានអំពាវនាវឲ្យ ប្រធានាធិបតីលោក Trump លុបចោលក្រត្យហាមឃាត់ការឆ្លងដែនចូលអាមេរិក ពោលខាងលើ។អ្នកដឹកនាំអ.ស.បរូបនេះអះអាងថា ប្រទេសទាំងអស់មិនសិទ្ធិទប់ ស្កាត់ការជ្រៀតចូលរបស់អង្គការភេរវកម្ម ប៉ុន្តែមិនវាមិនអាចពឹងផ្អែកទៅលើការ រើសអើសទាក់ទិនដល់ជំនឿសាសនា ជាតិសាសន៍ឬសញ្ជាតិរបស់បុគ្គលម្នាក់៕
Related





