សហភាពអឺរ៉ុបនិងវៀតណាមជំរុញការតភ្ជាប់ពាណិជ្ជកម្មកសិផល-ស្បៀងអាហារ
03/11/2016 11:26
(VOVworld) - នាថ្ងៃទី៣ វិច្ចិកា នៅទីក្រុងហាណូយ ក្រុមបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម បានសហការជាមួយក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាមរៀបចំសិក្ខាសាលាក្រោមប្រធានបទ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប៖សុវត្ថិភាពស្បៀងអាហារនិងឱកាសជ្រៀតចូលទីផ្សារសំរាប់កសិផល-ភេសជ្ជៈ”។

កសិផល បន្លែផ្កែឈើរបស់វៀតណាមនៅក្នុងផ្សារទំនើបនៃប្រទេសដទៃ (VOVworld) - នាថ្ងៃទី៣ វិច្ចិកា នៅទីក្រុងហាណូយ ក្រុមបេសកកម្មសហភាព អឺរ៉ុបប្រចាំនៅវៀតណាមបានសហការជាមួយក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀត ណាមរៀបចំសិក្ខាសាលាក្រោមប្រធានបទ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-សហភាពអឺរ៉ុប៖សុវត្ថិភាពស្បៀងអាហារនិងឱកាសជ្រៀតចូលទីផ្សារសំរាប់ កសិផល-ភេសជ្ជៈ”។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្ម វៀតណាមលោក Cao Quoc Hung សង្កត់ធ្ងន់ថា សិក្ខាសាលានេះជាឱកាសដើម្បី អង្គភាពអាជីវកម្ម EU និងវៀតណាម ធ្វើបច្ចុប្បន្នកម្មនូវព័ត៌មានស្ដីអំពីការសន្យា ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU និងដំណើរការកាត់បន្ថយពន្ធ ក៏ដូចជាការកំណត់នាបច្ចុប្បន្នរបស់ទីផ្សារទាំងពីរស្ដីអំពីសុវត្ថិភាព ស្បៀងអាហារ ផងដែរ។ សិក្ខាសាលានេះបានប្រមូលផ្ដុំពិភាគ្សាអំពីប្រព័ន្ធនាំចូលផលិតផលពី ស្បៀងអាហារនិងសត្វរបស់វៀតណាម ការជំរុញកសិកម្មដោយនិរន្តរភាព និង លើកកំពស់ គុណភាពផលិតផល ជាដើម៕
Related






