VOV WorldVOV World
សហគមជនវៀតណាមនៅកូរ៉េខាងត្បូងនិងបារាំងរៀបចំកម្មវិធីទទួលអំណរនិទាឃៈរដូវថ្មី
02/03/2015 09:40
(VOVworld)-នាថ្ងៃទី១មិនា ស្ថានទូតវៀតណាមប្រចាំ នៅកូរ៉េខាងត្បូង បានរៀបចំ កម្មវិធីទទួលអំណរ និទាឃៈរដូវថ្មី
សហគមជនវៀតណាមនៅកូរ៉េខាងត្បូងនិងបារាំងរៀបចំកម្មវិធីទទួលអំណរនិទាឃៈរដូវថ្មី
កម្មវិធីទទួលអំណរនិទាឃៈរដូវថ្មី សំដៅនាំមកនូវបរិយាកាស បុណ្យតេតប្រពៃណីវៀតណាមនៅប្រទេសកូរ៉េខាងត្បូង (រូបថតៈ vov) (VOVworld)-នាថ្ងៃទី១មិនា ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បានរៀបចំ កម្មវិធីទទួលអំណរនិទាឃៈរដូវថ្មី សំដៅនាំមកនូវបរិយាកាសបុណ្យតេតប្រពៃណី វៀត ណាមទៅកាន់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងសិក្សានៅកូរ៉េ ខាង ត្បូង។ នៅទីនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមលោក Pham Huu Chi បាន ជូនពរនិងប្រគល់អំណោយតេត ទៅកាន់សហគមន៍ជនវៀតណាមនៅកូរ៉េខាង ត្បូង ព្រមទាំងជូនប័ណ្ណសរសើរសម្រាប់បុគ្គល សមូហភាពដែលមានស្នាដៃឆ្នើម ក្នុងកិច្ចការសហគមន៍នាឆ្នាំ២០១៤។         មុននោះ នាថ្ងៃទី២៨កុម្ភៈ នៅទីក្រុង Nogent – sur – Marne ជាយទីក្រុង Paris (បារាំង) បានប្រព្រឹត្តទៅកម្មវិធីទទួលនិទាឃៈរដូវមមែសប្តស័កដោយ សកម្មភាព ពិសេសជាច្រើន។ នេះជាលើកដំបូងដែលពិធីបួងសួងសូមឲ្យសុខសាន្តត្រាន ត្រូវ បានរៀបចំដើម្បីសម្តែងនូវការគោរព្រលឹងជាតិ៕