VOV WorldVOV World
សហគមន៍ជនវៀតណាមនៅប្រទេសកាណាដាប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ចិន
01/06/2014 09:20
(VOVworld)-នាថ្ងៃទី៣១ឧសភា សហកមន៍ជនវៀត ណាម និងនិស្សិតវៀតណាម នៅទីក្រុង Ottawa និង បណ្តាទីក្រុងធំៗដូចជា Montreal និង Toronto
សហគមន៍ជនវៀតណាមនៅប្រទេសកាណាដាប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ចិន
ជនវៀតណាមនិងនិស្សិតនៅប្រទេសកាណាដាចូលរួមការដើរដង្ហែក្បួន (រូបថតៈ Vietnam+) (VOVworld)-នាថ្ងៃទី៣១ឧសភា សហកមន៍ជនវៀតណាម និងនិស្សិតវៀតណាម នៅទីក្រុង Ottawa និងបណ្តាទីក្រុងធំៗដូចជា Montreal និង Toronto នៅប្រទេស កាណាដាបានដើរដង្ហែក្បួន និងប្រមូលផ្តុំនៅកន្លែងមុខស្ថានទូតចិនប្រចាំនៅប្រ ទេសកាណាដាសំដៅប្រឆាំងជំទាស់ចំពោះការ ដែលចិនបានដាក់ស្ថានីយ័ខូង Haiyang Shiyou-៩៨១ចូលជ្រៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ មនុស្ស ដើរដង្ហែក្បួនជាង២០០នាក់ បានស្លៀកអាវមានរូប ទង់ជាតិព័ណ៌ក្រហមនិងផ្កាយ ព័ណ៌មាស លើកទង់ជាតិនិងបដា ដែលអះអាងនូវ អធិបតេយ្យភាពចំពោះប្រជុំ កោះ Hoang Sa និង Truong Sa របស់វៀតណាម ព្រមទាំងអំពាវនាវឲ្យចិនបញ្ឈប់ រាល់សកម្មភាពខុសឆ្គងនិងដកស្ថានីយ៍ខួង Haiyang Shiyou-៩៨១​ចេញពីតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម៕